យប់មិញលេងល្អពេក ដល់ថ្នាក់ Ferdinand ប្រដូចកីឡាករ Chelsea រូបនេះ ទៅនឹងវីរបុរសក្លិប Man City

អតីតខ្សែការពាររបស់ក្រុម Manchester United និងអង់គ្លេស លោក Rio Ferdinand បានសារភាពថាគាត់ពិតជាពេញចិត្តកីឡាករ Ruben Loftus-Cheek ខ្លាំងណាស់ ហើយថែមទាំងបានប្រៀបធៀប ខ្សែបម្រើរបស់ក្រុមតោខៀវ Chelsea រូបនេះ ទៅនឹងវីរបុរស Manchester City លោក Yaya Toure ទៀតផង។

Ruben Loftus-Cheek 

ជាក់ស្តែង Loftus-Cheek ត្រូវបានផ្តល់ឱកាសឲ្យចូលលេងនៅក្នុងជម្រើសដំបូង អំឡុងការប្រកួតពានរង្វាន់ក្របខ័ណ្ឌ Champions League ជាលើកដំបូង ក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយ នៅពេល Chelsea ត្រូវជួបតទល់ជាមួយក្រុម Malmo របស់ស៊ុយអែតយប់មិញនេះ ។

Chelsea

ហើយ ជាមួយការបង្ហាញខ្លួនេះ កីឡាករសញ្ជាតិអង់គ្លេស បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លំង ចំពោះទម្រង់លេងរបស់គេ នៅពេល Chelsea បានយកឈ្នះ 1-0 ដែលជាគ្រាប់បាល់របស់ Hakim Ziyech និងជួយឲ្យ Chelsea ខិតជិតក្នុងការឡើងទៅកាន់វគ្គបន្ទាប់ទៀត នៅក្របខ័ណ្ឌ Champions League ។

Ruben Loftus-Cheek

យ៉ាងណា បន្ទាប់ពីចប់ការប្រកួត លោក Ferdinand  និយាយអំពី Loftus-Cheek ថា ៖ “ខ្ញុំស្រលាញ់គាត់។ ខ្ញុំតែងតែទទួលបានព័ត៌មានអំពីគាត់ ពីមិត្តភក្តិនៅក្នុងក្រុម Chelsea។ គាត់គឺជាគំរូដ៏អស្ចារ្យ និងសំខាន់បំផុត។ ខ្ញុំ​តែងតែប្រដូចគាត់ជាញឹកញ៉យ ជាមួយនឹង​ Yaya Toure ” ៕​

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ Solskjaer ប្រៀបធៀប Ronaldo ទៅនឹងកីឡាករបាល់បោះឆ្នើមបំផុតម្នាក់ ក្រោយជួយ Man Utd ស្មើ Atalanta

លោក Ole Gunnar Solskjaer បានប្រដូចឥទ្ធិពលរបស់ Cristiano Ronaldo នៅ Manchester United ទៅនឹង Michael Jordan សម្រាប់ Chicago Bulls។

Ronaldo បានរកគ្រាប់បាល់ពីរគ្រាប់ឱ្យ Man Utd តាមស្មើ Atalanta ក្នុងការប្រកួតនៅ UEFA Champions LEague ដែលបានធានាតំណែងកំពូលតារាងសម្រាប់ក្រុមបិសាចក្រហម និងសម្រាលសម្ពាធរបស់លោក Solskjaer បានមួយកម្រិត។

សម្រាប់៥គ្រាប់ចុងក្រោយដែល Ronaldo រកបានសម្រាប់ក្រុមបិសាចក្រហម ជាគ្រាប់ដែលនាំមកជ័យជម្នះ និងតាមស្មើយកបាន១ពិន្ទុពីការប្រកួត ហើយក្នុងចំណោមគ្រាប់បាល់ទាំងនោះ មាន៤គ្រាប់គេរកបាននៅ Champions League។

ហើយលោក Solskjaer បានប្រៀបធៀបខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះ ទៅនឹងកីឡាករបាល់បោះ Jordan ដែលជាចំណែកធំមួយនៃការជួយឱ្យ Chicago Bulls ឈ្នះ NBA Championship ៦លើក ក្នុងទសវត្សរ៍ ១៩៩០។

លោក Solskjaer និយាយថា៖ “យើងទាំងអស់គ្នាមានតួនាទី និងការទទួលខុសត្រូវជាច្រើន។ Cristiano គឺជាអ្នកដឹកនាំនៅក្នុងក្រុម ប៉ុន្ដែនេះជាអ្វីដែលគេធ្វើគឺការរកគ្រាប់បាល់”។

“ខ្ញុំប្រាកដថា Chicago Bulls មិនមានក្ដីបារម្ភទេ ព្រោះពួកគេមាន Michael Jordan ផងដែរ។ ពេលខ្លះក្រុមមានកីឡាករដែលពួកគេមាន ដូចទៅនឹងកីឡាករដែល Chicago Bulls មានដែរ។

“Cristiano កាន់តែល្អទៅៗសម្រាប់យើង គេមានអារម្មណ៍ល្អប្រសើរ។ គេមិនមានការចាប់ផ្ដើមមុនបើករដូវកាលល្អទេ ពេលនេះគេកាន់តែល្អទៅៗហើយ គេកំពុងមានកម្រិតសមត្ថភាពខ្ពស់នៅពេលនេះ”៕

ប្រភព៖ Manchester Evening News