Busquets ប្រើបច្ចេកទេសពិសេស ធ្វើឲ្យកីឡាករ Inter Milan ពីររូបវិលមុខ នៅអំឡុងជ័យរបស់ក្រុម Barca

នៅក្នុងអំឡុងជ័យជម្នះរបស់ក្រុម Barcelona ទៅលើក្រុម Inter Milan នៃការប្រកួតក្របខ័ណ្ឌ Champions League កីឡាករ Sergio Busquets បានប្រើបច្ចេកទេសពិសេសរបស់ខ្លួន នៅក្នុងការគ្រប់គ្រងបាល់ ដោយមិនឲ្យដៃគូរប្រកួតដណ្តើមយកបាន ។

 

ជាក់ស្តែងខ្សែបម្រើរូបនេះបានទទួលការបញ្ចូនបាល់ពីសំណាក់មិត្តរួមក្រុម ខណ:ពេលដែលកីឡាកររបស់ក្រុម Inter Milan ពីររូបព្យាយាមចូលមករំខានយកបាល់ តែភ្លាមនោះ  Busquets បានប្រើស្នៀតពិសេស ដោយការតើកបាល់ឡើងទៅលើរំលងខ្លួនពួកគេទាំងពីរ ។

យ៉ាងណាមិញមានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន បានភ្ញាក់ផ្អើលចំពោះស្ថានភាពនេះ និងធ្វើការកោតសរសើរចំពោះសមត្ថភាពរបស់កីឡាករក្រុម Barcelona រូបនេះផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព: Daily Mail