ភ្នាក់ងារម្នាក់ប្រាប់ត្រង់ៗថា កីឡាកររបស់ខ្លួនចង់ចាកចេញពី Man Utd ក្នុងខែមករា

Anthony Martial ប្រាថ្នាចង់ចាកចេញពី Manchester United នៅអំឡុងទីផ្សារដោះដូរខែមករាខាងមុខ នេះបើតាមការអះអាងរបស់ភ្នាក់ងារខ្សែប្រយុទ្ធបារាំង ប្រាប់សារព័ត៌មាន Sky Sports។

Martial មិនពេញចិត្តជាមួយនឹងចំនួនការប្រកួតដែលគេបានលេងនៅលើទីលានរដូវកាលនេះ ហើយប្រាថ្នាចង់បានជម្រើសនៅកន្លែងផ្សេង នៅពេលដែលទីផ្សារដោះដូរបើកដំណើរការនៅខែក្រោយ។

ភ្នាក់ងាររបស់ខ្សែប្រយុទ្ធរូបនេះគឺលោក Philippe Lamboley បានថ្លែងប្រាប់ Sky Sports ថា៖ “Anthony ប្រាថ្នាចង់ចាកចេញពីក្លិបនៅខែមករា។ គេគ្រាន់តែចង់លេង។ គេមិនចង់បន្ដនៅខែមករានោះទេ ហើយខ្ញុំនឹងនិយាយជាមួយក្លិបឆាប់ៗនេះ”។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ មានឱកាសបង្ហាញខ្លួនក្នុង Premier Legaue តែពីរលើកប៉ុណ្ណោះ ក្នុងជម្រើស១១នាក់ដំបូងរដូវកាលនេះ ហើយគេបានចូលលេង៥ប្រកួត ពីកៅអីបម្រុង។

សូមរំឭកថា Martial បានផ្ទេរមកចូលរួម Man Utd ពីក្លិប Monaco ក្នុងឆ្នាំ ២០១៥​ និងមានកុងត្រាជាមួយក្លិបបិសាចក្រហមរហូតដល់៣ឆ្នាំទៀត ក្រោយស៊ីញ៉េបន្លាយកិច្ចសន្យាក្នុងឆ្នាំ២០១៩៕

ប្រភព៖ Sky Sports

អានអត្ថបទបន្ទាប់៖ ទោះប៉ះក្រុមដូច Barcelona ក៏គ្រូធំ West Ham មិនបារម្ភដែរ ដោយសម្អាងហេតុផលនេះ

អ្នកចាត់ការ​ David Moyes និយាយថា West Ham នឹងមិនមានក្ដីបារម្ភចំពោះក្លិបដូចជា Barcelona ក្នុងពានរង្វាន់ Europa League នោះទេ ព្រោះតែពួកគេបានយកឈ្នះក្រុមការពារតំណែងជើងឯក Champions League, Chelsea ក្នុងរដូវកាលនេះរួចទៅហើយ។

ក្រុមញញួរធំបញ្ចប់វគ្គចែកពូល Europa League ជាមួយនឹងបរាជ័យ ១-០​ ក្រោមថ្វីជើង Dynamo Zagreb ដោយលោក Moyes ដាក់កីឡាករយុវជនភាគច្រើនឱ្យលេងក្នុងការប្រកួតនោះ។

ខណៈ West Ham បានធានាឆ្លងទៅកាន់វគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមកំពូលតារាងនៃវគ្គចែកពូល អ្នកចាត់ការជនជាតិស្កុតឡែនជឿថា ក្រុមរបស់លោក ដែលបានយកឈ្នះ Chelsea និង Liverpool នៅ Premier League នឹងមានលទ្ធផលក្នុងការតតាំងជាមួយក្រុមធំមួយចំនួននៅអឺរ៉ុបដូចជា​ Barcelona, Porto​ និង Sevilla ដែលជាបេក្ខភាពមានភាគរយខ្ពស់ ក្នុងការជួបតតាំងជាមួយពួកគេ។

លោក Moyes បាននិយាយថា៖ “យើងមានក្រុមធំៗជាច្រើនដើម្បីលេងតទល់ ប៉ុន្ដែខ្ញុំគិតថា យើងគឺជាក្រុមធំមួយនៅខណៈនេះ។ មានក្រុមធំៗជាច្រើនមានការបារម្ភអំពីការលេងទល់នឹងយើង។ យើងសង្ឃឹមថា យើងនឹងមានទម្រង់ល្អ និងគុណផលល្អ នៅពេលដែលការប្រកួតមកដល់”។

“សូមមើលឈ្មោះការប្រកួតបានធ្វើឱ្យវាកាន់តែពិបាក។ ក្រុមដែលធ្លាក់ពី Champions League ចង់ក្លាយជាក្រុមដែលឈានទៅវគ្គផ្ដាច់ព្រ័ត្រ។ ប៉ុន្ដែ ប្រសិនបើយើងអាចយកឈ្នះ ក្រុមឡើងផ្ដាច់ព្រ័ត្រ Champions League និងក្រុមដែលឈ្នះ Champions League កាលពីប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ខ្ញុំគិតថា យើងនឹងផ្ដល់ឱ្យពួកគេនូវការប្រកួតដ៏ល្អមួយ”៕

ប្រភព៖ Independent