មិនមែន Benzema ឬ JR តែ Ancelotti បែជាកោតសរសើរកីឡាករ R.Madrid រូបនេះ ថាលេងបានល្អខ្លាំង

ក្រុម Real Madrid នៅតែបន្តធ្វើបានយ៉ាងល្អ បន្ទាប់ពីបានយកឈ្នះ ទៅលើក្រុមគូប្រជែងរួមទីក្រុង Atletico Madrid ដោយលទ្ធផល ២-០ ដើម្បីបន្តឈរនៅលើកំពូលតារាង មាន ៤២ ពិន្ទុ ។

Real Madrid 

ជាក់ស្តែង គ្រាប់បាល់ស៊ុតបញ្ចូលទី ២ គ្រាប់របស់ខ្សែប្រយុទ្ធ Karim Benzema និង Marco Asensio បានជួយឲ្យរបស់គ្រូបង្វឹក លោក Carlo Ancelotti ឥឡូវនេះកាន់តែបន្ថែមក្តីសង្ឃឹម ក្នុងការដណ្តើមពានរង្វាន់លីគ ខណ:ដាច់ពិន្ទុក្រុមលេខ ២ ដល់ទៅ ៨ ពិន្ទុរួចទៅហើយ ។

Karim Benzema

តែទោះ​ជា​យ៉ាង​ណា បើ​ទោះ​ជា​មិន​បានផ្តល់បាល់ Assist ឬ​ស៊ុត​បញ្ចូល​ទី​បាន​ក៏ដោយ ប៉ុន្តែលោក Ancelotti បានធ្វើការកោតសរសើរទៅលើខ្សែបម្រើ Luka Modric បន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើលបំផុតមួយ សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ។

Luka Modric

មិនតែប៉ុណ្ណោះ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីនិយាយប្រាប់ Marca ក្រោយចប់ការប្រកួតថា ៖ ” ខ្ញុំសូមអបអរសាទរដល់គាត់ ចំពោះការបង្ហាញទម្រង់លេងនៅក្នុងការប្រកួត ពីព្រោះតែគាត់ពិតជាអស្ចារ្យខ្លាំងណាស់ ។ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ត្រូវប្រាប់​គាត់បែបណា​​ទេ ប៉ុន្តែ​គាត់​បាន​លេង​បាល់​ពេញ​មួយ​ប្រកួតយ៉ាង​អស្ចារ្យ ” ៕​

ប្រភព: Football-Espana

អានអត្ថបទបន្ទាប់៖ មេធំ Nedved ថា Juventus គិតខុសធ្ងន់ណាស់ ដែលបានអនុញ្ញាតឲ្យកីឡាកររូបនេះចាកចេញទៅ

អតីតខ្សែបម្រើ និងជាអនុប្រធានក្លិប Juventus បច្ចុប្បន្ន លោក Pavel Nedved បានអះអាងថាការលក់ចេញតារាឆ្នើមម្នាក់នេះ បានធ្វើឲ្យក្រុមរបស់លោក ហាក់ដូចជាបន្សល់ទុកចន្លោះប្រហោងដ៏ធំ នៅក្នុងតំបន់ប្រយុទ្ធ ។

Pavel Nedved

ជាក់ស្តែងកីឡាករដែលលោក Nedved ចង់សំដៅលើនោះ គឺកីឡាករ Cristiano Ronaldo បន្ទាប់ពីក្លិបយក្សអ៊ីតាលីបានសម្រេចចិត្តលក់រូបគេទៅឲ្យក្រុមបិសាចក្រហម Manchester United ក្នុងតម្លៃខ្លួនប្រមាណជិត ១៣ លានផោន នៅអំឡុងទីផ្សារដោះដូរកន្លងទៅ ។

Cristiano Ronaldo

យ៉ាងណា ការចាកចេញរបស់ Ronaldo ហាក់បានបង្ករឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង សម្រាប់រដូវកាលនេះ បើទោះបីជា Juventus បានបញ្ចប់ក្នុងក្នុងចំណាត់ថ្នាក់លេខ ១ នៅក្នុងពូល សម្រាប់ការប្រកួតក្របខ័ណ្ឌ UCL ក៏ដោយ ។

តែបើក្រឡេកមកមើលការប្រកួតក្នុងលីគវិញ ក្រុមសេះបង្កង់បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ហើយក៏ជាក្រុមដែលមានគ្រាប់បាល់ស៊ុតបញ្ជូលទីតិចជាងគេ ក្នុងចំណោមក្រុមទាំង ១១ នៅ Serie A នៅរដូវកាលនេះផងដែរ ។

Juventus

ហើយដោយមើលឃើញពីស្ថានភាពបែបនេះ លោក Nedved ជឿជាក់ថាអវត្តមានរបស់ CR7 គឺជាកក្តាធំមួយ ដែលធ្វើឲ្យ Juve ធ្វើមិនសូវបានល្អ ដោយបុរសសញ្ជាតិអ៊ីតាលីរូបនេះ បាននិយាយថា ៖ ” ដើម្បីធ្វើឲ្យមានល្អប្រសើឡើង យើងត្រូវការកីឡាករដូចជា Chiesa ឬ Bernardeschi ប៉ុន្តែពួកគេអាចរកបានត្រឹមចន្លោះ ១០ ទៅ ១៥ គ្រាប់ប៉ុណ្ណោះ ។

លោកបន្តថា ៖ ” យើងបានបាត់បង់កីឡាករដែលអាចរកបាន ៣០ គ្រាប់ ដូចជា Ronaldo ប៉ុន្តែប្រសិនបើកីឡាកររបស់យើងមានភាពប្រសើរឡើង ពួកយើងនឹងមានឱកាសច្រើនក្នុងការឡើងទៅកាន់ចំណាត់ថ្នាក់កំពូលវិញ ”៕

ប្រភព: Sportskeeda