ពីរក្រុមនៃពូល A ដឹកដៃគ្នាឆ្លងទៅវគ្គ៤ក្រុមចុងក្រោយ Suzuki Cup 2020

ក្រុមបាល់ទាត់ជម្រើសជាតិថៃ និងក្រុមម្ចាស់ផ្ទះសិង្ហបុរីបានធានាទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup 2020 ក្រោយទទួលបានម្នាក់៣ពិន្ទុ ពីការប្រកួតកាលពីថ្ងៃអង្គារម្សិលមិញនេះ។

ខ្សែប្រយុទ្ធ Teerasil Dangda រកគ្រាប់បាល់ពីរគ្រាប់ជួយឱ្យថៃយកជ័យជម្នះលើ ហ្វីលីពីនដោយលទ្ធផល ២-១ ដើម្បីឆ្លងទៅវគ្គ៤ក្រុមចុងក្រោយ ហើយខ្សែប្រយុទ្ធចាស់វស្សារូបនេះ ក្លាយជាកីឡាករដំបូងគេដែលមានគ្រាប់បាល់សរុប ១៩គ្រាប់ក្នុងព្រឹត្តិការណ៍ AFF Cup។

កីឡាករម្ចាស់អាវលេខ១០របស់​ក្លិប BG Bathum រូបនេះ រកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមដំរីសឹក នៅ២៦នាទីដំបូងនៃការប្រកួត ហើយរកគ្រាប់បាល់ជ័យជម្នះដោយគ្រាប់បាល់ប៉េណាល់ទី ក្រោយត្រូវបានតាមស្មើដោយ Patrick Reichelt។

ដោយឡែក សិង្ហបុរី បានយកជ័យជម្នះលើ ទីម័រខាងកើតដោយលទ្ធផល ២-០ ដែលធានាឱ្យពួកគេឆ្លងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយថៃ មុនក្រុមទាំងពីរជួបគ្នាក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូល នាថ្ងៃទី១៨ ខែធ្នូនេះ៕

អានអត្ថបទបន្ទាប់៖ Barcelona ត្រៀមនាំយកខ្សែប្រយុទ្ធពេញបទពិសោធន៍ម្នាក់ ជំនួស Aguero ដែលត្រៀមចូលនិវត្ត

Edinson Cavani រំកិលកាន់តែកៀកក្នុងការចាកចេញពី Manchester United មកចូលរួម Barcelona បន្ទាប់ពីខ្សែប្រយុទ្ធ Sergio Aguero ប្រកាសពីការចូលនិវត្តពីបាល់ទាត់នាថ្ងៃពុធនេះ​ បន្ទាប់ពីមានបញ្ហាបេះដូងំឡុងការប្រកួតទល់នឹង​ Alaves កាលពីខែតុលា។

​Barcelona កំពុងស្វែងរកខ្សែប្រយុទ្ធក្នុងទីផ្សារដោះដូរ ក្រោយបញ្ហាបានកើតឡើងចំពោះ​ Aguero ហើយមានការរាយការណ៍ថា​ក្លិបអ្នកមានបុណ្យ ដោយដៃឈ្មោះ​ Cavini ក្នុងបញ្ជីកីឡាករដែលក្លិបនឹងនាំចូល ខណៈខ្សែប្រយុទ្ធរូបនេះចង់ចាកចេញពី​ Old Trafford ក្រោយការមកដល់របស់ Cristiano Ronaldo។

ថ្លែងទៅកាន់ Globoesporte ភ្នាក់ងារនិងជាបងប្រុសរបស់ Cavani គឺលោក​ Walter Guglielmone បានអះអាងថា ការចាកចេញរបស់គេនៅខែមករានេះ កាន់តែមានភាពរយខ្ពស់ ដោយលោកមានការបើកចំហររាល់សំណើសម្រាប់ Cavani។

Cavani បានបន្ដកិច្ចសន្យាជាមួយ Man Utd ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ប៉ុន្ដែបច្ចុប្បន្នអ្វីគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរ ហើយ Barca បានបើកភ្លើងខៀវសម្រាប់​ Xavi ដើម្បីអាចនាំយកកីឡាករវ័យ៣៤ឆ្នាំមកចូលក្រុម ពាក់កណ្ដាលចុងក្រោយនៃរដូវកាល ២០២១-២២ មកកាន់ទឹកដី Camp Nou៕

ប្រភព៖ AS