អតីត​កីឡាករ Sir Alex ខ្លា.ច​បំផុត ណែនាំ​ទៅ Man Utd ថា​ត្រូវ​តែ​ទិញ​ចូល​កីឡាករ​ម្នាក់​នេះ

កាល​ពី​អតីតកាល គ្រា​លោក Sir Alex Ferguson នៅ​ដឹកនាំ​ក្លឹប Man Utd គឺ​មាន​កីឡាករ​មួយ​រូប​នៅ​ក្លឹប Liverpool នោះ​គឺ​ខ្សែ​បម្រើ Steve McManman ដែល​គ្រូ​តា​ខាង​លើ មាន​ការ​បារ.ម្ភ​ខ្លាំង​បំផុត រាល់​ពេល​ក្រុម​ត្រូវ​ប្រកួត​ទល់​គេ​ម្តងៗ។ នេះ​បើ​តាម​លោក Paul Scholes ធ្លាប់​បាន​ទម្លាយ​ប្រាប់។

ឥឡូវ​ McManaman គឺ​ជា​អ្នក​វិភាគ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ ហើយ​កន្លង​ទៅ គេ​បាន​ណែនាំ​ទៅ​កាន់​ក្លឹប​ Man Utd ថា​គួរ​តែ​ពង្រឹង​នៅ​តំបន់​បម្រើ ហើយ​នាំ​យក​កីឡាករ​វ័យ​ក្មេង​របស់​ក្លឹប​ Borussia Dortmund ពោល​វា​ជា​អ្វី​ដែល​ក្លឹប​ត្រូវ​កែតម្រូវ​ចាំ​បាច់។

McManaman
Rangnick

នោះ​គឺ Jude Bellingham ដែល McManaman បាន​ណែនាំ​ឲ្យ ក្លឹប​បិសាច​ក្រហម​ចាត់ចែង​នាំ​យក​នៅ​ពេល​ខាង​មុខ។ បញ្ជាក់​ឲ្យ​ដឹង​ថា កីឡាករ​អង់គ្លេស​សេសសល់​សុពលភាព​កុងត្រា​ជាមួយ​ក្លឹប​អាណាព្យាបាល ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ស្រប​ពេល​ដែល​តម្លៃ​ខ្លួន អាច​ថ្លៃ​ល្បាក់ ៦០ លាន​ផោន។

Bellingham

តាម​ការ​លើក​ឡើង​ពី McManaman និយាយ៖ “ខ្ញុំ​គិត​ថា United ត្រូវ​ការ​ប្រភេទ​ខ្សែ​បម្រើ​កណ្តាល​ថ្មី​មួយ ​ព្រោះ​អី Nemanja Matic និង Juan Mata គេ​កៀក​មក​ដល់​ទី​បញ្ចប់​នៃ​អាជីព ដូច​គ្នា​ទៅ​នឹង​ Paul Pogba ក៏​ប្រហែល​ជា​អាច​ចាកចេញ រួច​ហើយ​បើ​សួរ​ថា តើ​ប្រភេទ​កីឡាករ​ណា​ដែល United ត្រូវ​ការ និង​សក្តិសម​សម្រាប់​ក្លឹប​បំផុត ខ្ញុំ​ណែនាំ​ឲ្យ​ទៅ​យក Jude Bellingham”៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ អត់​ព្រម​ទេ​បែប! ក្លឹប Barcelona ទៅចាប់​អារម្មណ៍​ប៉ះ​សំណព្វចិត្ត​ម្នាក់ របស់​គ្រូ​ថ្មី Rangnick

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ទៅ​លើ​កីឡាករ​នៃ​ក្លឹប Man Utd ដែល​ពី​មុន​មិន​អី​ទេ តែ​ឥឡូវ​គេ​កំពុង​ដើរ​តួ​ជា​សំណព្វចិត្ត​ក្នុង​បេះដូង​របស់​អ្នកចាត់ការ​ថ្មី លោក Ralf Rangnick។

Xavi

នោះ​គឺ Alex Telles ដែល​ក្លឹប​អ្នក​មាន​បុណ្យ សម្លឹង​ចង់​បាន​គេ មក​ជំនួស​កន្លែង Jordi Alba ក្រោយ​ឃើញ​កត្តា​អាយុ​របស់​កីឡាករ​អេស្ប៉ាញ​ក៏​កាន់​តែ​ជ្រេ​កៀក​ចូល​វ័យ ៣៣ ឆ្នាំ​ទៅ​ហើយ។ មួយ​ផ្សេង​ទៀត​បញ្ហា​កាយសម្បទា​របស់ Alba ក៏​មិន​រឹងមាំ​ដូច​ជា​ពេល​មុន​ដែរ ដោយ​រមែង​ជួប​បញ្ហា​របួ.ស​ញឹកញាប់​រដូវ​កាល​នេះ។

តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Xavi Hernandez បាន​ចាប់​អារម្មណ៍​ទៅ​លើ​សមត្ថភាព​របស់ Telles តែ​មិន​ច្បាស់​ថា យក​បាន​ឬ​អត់​ទេ ព្រោះ​ដូច​បញ្ជាក់​ពី​ខាង​លើ ចូល​ដល់​ជំនាន់ Rangnick មក​ដឹកនាំ គឺ​គេ​រមែង​ជាប់​ជម្រើស​ដំបូង​ច្រើន។

Telles
Telles

បញ្ជាក់​ដែរ​ថា ខ្សែ​ការពារ​ស្លាប​ សញ្ជាតិ​ប្រេស៊ីល សេសសល់​សុពលភាព​កុងត្រា ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ខណៈ​ដែល​ហាងឆេង​តម្លៃ​ខ្លួន អាច​ថ្លៃ​ល្បាក់ ២០ លាន​អឺរ៉ូ។ សរុប​ស្ថិតិ​ជាមួយ United គេ​បង្ហាញ​ខ្លួន ៣២ ប្រកួត រក​បាន ១ គ្រាប់​និង Assist ៤ លើក ចាប់​តាំង​ការ​ផ្ទេរ ​ពី​ក្លឹប FC Porto៕

ប្រភព៖ El Nacional