ជើងចាស់ Cafu ជឿថា Alves ព្រមមក Barcelona វិញដើម្បីបានឱកាសមួយនេះ

អតីតខ្សែការពារស្លាបស្ដាំជម្រើសជាតិប្រេស៊ីល Cafu បានទម្លាយឱ្យដឹងថា លោកជឿជាក់ថាខ្សែការពារ Dani Alves រំពឹងចាប់បានឱកាសចូលរួមព្រឹត្តិការណ៍ FIFA World Cup 2022 នៅកាតារ ទើបគេមកចូលរួម Barcelona ជាថ្មី។

ខ្សែការពារវ័យ៣៨ឆ្នាំបានចាកចេញពីក្លិបប្រេស៊ីល Sao Paulo មកចូលរួមទ្រនំចាស់នៅទឹកដី Camp Nou ដោយត្រៀមខ្លួនបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការជាថ្មីឱ្យក្រុមអ្នកមានបុណ្យក្នុងឆ្នាំថ្មី២០២២ ខាងមុខនេះ។

ពាក់ព័ន្ធនឹងការត្រលប់មកវិញរបស់ Alves លោក Cafu បាននិយាយថា៖ “គេដឹងពីអ្វីដែលគេចង់បាន ហើយគេបានផ្លាស់មក Barcelona ដែលមិនមែនក្លិបណាមួយផ្សេង។ វាបានផ្ដល់ឱ្យគេនូវឱកាសដើម្បីបានលេងនៅ World Cup ឆ្នាំក្រោយ។

Alves ត្រូវបានចាត់ទុកថា ជាខ្សែការពារស្លាបស្ដាំល្អបំផុតមួយរូបនៅលើលោក ខណៈលោក Cafu ដែលធ្លាប់លេងតំណែងដូចគ្នានេះ ក៏យល់ឃើញដូច្នេះដែរ។ លោក Cafu បានប្រកបអាជីពនៅក្លិប Sao Paulo, Zaragoza, Juventude, Palmeiras មុនចាយពេលមួយទសវត្សរ៍នក្លិបអ៊ីតាលី Roma បន្ទាប់មកចូលរួម AC Milan៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ គ្រូវៀតណាមទទូចឱ្យអ្នករៀបចំ AFF Suzuki Cup ធ្វើរឿងមួយ ក្រោយចាញ់ថៃ ០-២

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម Park Hang-seo សង្ឃឹមថាអាជ្ញាកណ្ដាលដែលកាត់ក្ដីការប្រកួតរវាង វៀតណាមទល់នឹងថៃ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Suzuki Cup កាលពីថ្ងៃព្រហស្បតិ៍ ដែលក្រុមរបស់លោកបរាជ័យ ០-២។

អាជ្ញាកណ្ដាលកាតារ Saoud Ali Al-Adba បានធ្វើការសម្រេចចិត្តដ៏ចម្រូងចម្រាស់ក្នុងការប្រកួត ដែលភាគច្រើនប្រឆាំងនឹងវៀតណាម​ ជាពិសេសនៅពេលដែល អ្នកចាំទី Chatchai Bootprom ចេញទៅក្រៅប្រអប់ ហើយបង្កកំហុសលើ កីឡាករ Nguyen Van Toan ដើម្បីរារាំងចង្វាក់ប្រយុទ្ធរបស់គេ ហើយអាជ្ញាកណ្ដាលបានពិន័យកាតលឿងទៅអ្នកចាំទីរូបនេះ។

លោក Park និយាយថា៖ “ខ្ញុំមិនចង់និយាយពីអាជ្ញាកណ្ដាលនោះទេ។ ខ្ញុំគ្រាន់តែសង្ឃឹមថា នឹងមើលការប្រកួតជាថ្មី ប្រសិនបើគាត់មានពេល។ វាពិបាកក្នុងការនិយាយពីការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល។ ខ្ញុំគ្រាន់តែមានសំណើមួយទៅកាន់អ្នករៀបចំកម្មវិធី។ VAR គឺពិតជាពេញនិយមណាស់សព្វថ្ងៃនេះ ហើយយើងគួរតែយកបច្ចេកវិទ្យានេះក្នុងព្រឹត្តិការណ៍ប្រកួត”។

“សង្ឃឹមថា វា(VAR)នឹងត្រូវបានប្រើប្រាស់នៅព្រឹត្តិការណ៍ប្រកួតបន្ទាប់ ដើម្បីជួយឱ្យអាជ្ញាកណ្ដាលធ្វើការសម្រេចចិត្តបានត្រឹមត្រូវ”៕