មិនទាន់ចង់ចេញទេ! កីឡាករកាន់ឆ្នាំម្នាក់ ទ្រាំនៅ Real Madrid រហូតដល់ថ្ងៃចុងក្រោយនៃកុងត្រា

ស្របពេលកិច្ចសន្យានឹងផុតកំណត់នៅដំណាច់រដូវកាលនេះ ខ្សែការពារ Marcelo ទំនងមិនបន្ដកុងត្រាថ្មីជាមួយក្លិប Real Madrid នោះទេ ហើយគេបានបញ្ជាក់យ៉ាងច្បាស់ថា នឹងនៅបន្ដលេងឱ្យក្លិបអេស្ប៉ាញមួយនេះរហូតដល់ថ្ងៃចុងក្រោយ។

បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការប្រកួតទល់នឹង Alcoyano ក្នុងពានរង្វាន់ Copa del Rey ខ្សែការពារប្រេស៊ីលរូបនេះ បាននិយាយប្រាប់អ្នកសារព័ត៌មាន ដោយបានបញ្ជាក់យ៉ាងច្បាស់ថា គេនឹងមិនចាកចេញនៅក្នុងខែមករានេះឡើយ ខណៈកុងត្រារបស់គេ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

Marcelo បាននិយាយថា៖ “ចាប់តាំងពីខ្ញុំមកដល់ក្លិប ខ្ញុំតែងតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ ខ្ញុំនឹងបន្ដជម្នះរហូតដល់ចប់កិច្ចសន្យារបស់ខ្ញុំ, ខ្ញុំជំពាក់គុណក្លិបនេះច្រើនណាស់ ហើយខ្ញុំនឹងសងត្រលប់ទៅវិញរហូតដល់ថ្ងៃចុងក្រោយ”។

“ខ្ញុំមានប្រវត្តិសាស្ដ្រជាមួយក្លិបនេះ, អាជីពដ៏ជោគជ័យ ហើយខ្ញុំនឹងបន្ដរហូតដល់ទីបញ្ចប់”។

Marcelo ទទួលបានឱកាសលេងក្នុងជម្រើស១១នាក់ដំបូងក្នុងការប្រកួត Copa del Rey វគ្គ៣២ក្រុម ដោយពួកគេទទួលជ័យជម្នះលើ Alcoyano ក្នុងលទ្ធផល ៣-១៕

ប្រភព៖ Be Soccer

អានអត្ថបទបន្ទាប់៖ អនាគត​ Ronaldo នៅ Man Utd បន្ត​ឬ​ចាកចេញ គឺ​ចាំ​អុត​មើល​តំណែង​នៃ​បុគ្គល​មួយ​នេះ

ដ្បិត​បើ​សុពលភាព​កុងត្រា​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ តែ​សម្រាប់​តារា​ឆ្នើម Cristiano Ronaldo ថា​មិន​ត្រូវ​អាច​នឹង​ចាកចេញ នៅ​បញ្ចប់​រដូវ​កាល​នេះ​ក៏​ថា​បាន ដោយ​វា​ស៊ីសង​លើ​ស្ថានភាព​ក្លឹប ក៏​ដូច​ជា​ការ​សម្រេច​ចិត្ត​លើ​ការ​ចាត់តាំង​តំណែង​ធំ​នៅ​ក្លឹប។

Ronaldo

នោះ​គឺ​តំណែង​នៃ​អ្នកចាត់ការ ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Ralf Rangnick ដែល​មាន​សុពលភាព​រយៈ​ពេល ៦ ខែ​ពេញ តែ​យ៉ាង​ណា​នេះ​មាន​ន័យ​ថា ក្រោយ​ចប់​រដូវ​កាល​ក្លឹប​ក៏​នឹង​មាន​គម្រោង​ទៅ​ចាត់តាំង​អ្នក​ថ្មី​ពេញ​សិទ្ធ​ណា​ម្នាក់​ផង​ដែរ។ ការ​សម្រេច​របស់​ក្លឹប ក៏​វា​អាច​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​របស់ Ronaldo ជុំវិញ​អនាគត​របស់​គេ​ដូច​គ្នា។

បើ​តាម​សារព័ត៌មាន Daily Star ចុះ​ផ្សាយ​ថា Ronaldo ​មិន​ពេញ​ចិត្ត​នឹង​ចំណាត់ការ​ដឹកនាំ​របស់​គ្រូ​បច្ចុប្បន្ន​នោះ​ទេ ហើយ​នឹង​ចាំ​អុត​មើល​ការ​ចាត់តាំង​នា​ពេល​បន្ទាប់​ទៀត ប្រសិន​បន្ត​ជ្រើសរើស​គ្រូ​ថ្មី ដែល​ខ្លួន​គិត​ថា​មិន​ល្អ នោះ​ខ្លួន​នឹង​ចាកចេញ​ពី Man Utd មុន​ផុត​កុងត្រា តែ​បើ​រើស​ប៉ះ​គ្រូ​ល្អ​ត្រឹមត្រូវ​តាម​ចិត្ត​ដែល​ខ្លួន​ចង់​បាន នោះ​ខ្លួន​ក៏​នឹង​បន្ត​នៅ។

Ronaldo
Pochettino

នៅ​បេក្ខភាព​គ្រូ​ធំៗ​ដែល Man Utd អាច​នឹង​នាំ​យក​ សម្រាប់​ដឹកនាំ​រដូវ​កាល​ក្រោយ គឺ​រួម​មាន​គ្រូ​របស់ PSG លោក Mauricio Pochettino, គ្រូ​របស់ Ajax លោក Erik ten Hag និង​គ្រូ​របស់ Leicester City លោក Brendan Rodgers។ ចំណោម​អ្នក​ទាំង​បី បើ​ជា​វត្តមាន Pochettino នោះ​ប្រហែល​ជា​សង្ឃឹម​ច្រើន​អាច​ទា.ក់​ចិត្ត​ឲ្យ CR7 បន្ត​នៅ៕

ប្រភព៖ Daily Star