Chadwick ទទូចប្រាប់ Man Utd ពីកីឡាកររូបណាដែលគួរទិញចូល រវាង Rice និង Bellingham

អតីតខ្សែបម្រើក្រុម Manchester United លោក Luke Chadwick ថ្មីៗនេះ បានបង្ហាញពីទស្សន:របស់លោក ជុំវិញកីឡាករ Declan Rice ឬ Jude Bellingham ដែលក្លិបបិសាចក្រហម គួរតែព្យាយាមចុះហត្ថលេខានាំចូលក្រុម ។

Luke Chadwick 

ជាក់ស្តែងក្រុម United អាចនឹងធ្វើការចុះហត្ថលេខាលើជម្រើសខ្សែបម្រើថ្មីណាម្នាក់ នៅក្នុងពេលឆាប់ៗនេះ ដោយសារតែកីឡាករ Paul Pogba នឹងត្រូវអស់កុងត្រាជាមួយក្លិប នៅចុងបញ្ចប់រដូវកាលនេះហើយ ស្របពេលខ្សែបម្រើ Donny van de Beek ក៏ហាក់ជួបភាពពិបាក ក្នុងការសម្របខ្លួនជាមួយក្លិបផងដែរ ។

Pogba

មិនតែប៉ុណ្ណោះ ក្រុម Man Utd ក៏មិនបានទុកចិត្តចំពោះទម្រង់លេង មិនលេចធ្លោរបស់របស់កីឡាករ Nemanja Matic និង Fred ផងដែរ ស្របពេលជើងចាស់ លោក Chadwick យល់ឃើញថា ការបន្ថែម Rice ឬ Bellingham មកកាន់ក្រុម នឹងជារឿងដ៏ល្អបំផុត ។

Jude Bellingham , Rice
Jude Bellingham

យ៉ាងណាក៏ដោយ នៅពេលសួរថា តើរវាង Rice និង Bellingham ម្នាក់ណាដែលគាត់ចង់ឲ្យ Man Utd នាំយកមកជាងគេ ស្របពេលលោក Chadwick បានប្រាប់ទៅកាន់ CaughtOffside វិញថា ៖ “ពួកគេគឺជាកីឡាករដ៏អស្ចារ្យពីរនាក់។ វាជាការសម្រេចចិត្តដ៏លំបាក។ ប៉ុន្តែខ្ញុំប្រហែលជានិយាយថា Bellingham ព្រោះគេជាកីឡាករមានវ័យក្មេងជាងបន្តិច ប៉ុន្តែគេមានបទពិសោធលេងនៅក្របខ័ណ្ឌអឺរ៉ុបច្រើន ជាមួយ Dortmund “៕

ប្រភព: Caughtoffside

អានអត្ថបទបន្ទាប់៖ De Bruyne ចុចឈ្មោះកីឡាករ ៥ រូប ដែលស្ថិតនៅក្នុងជម្រើសកីឡាករល្អបំផុត ក្នុងក្តីស្រមៃរបស់ខ្លួន

ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City បានធ្វើការបង្ហាញពីជម្រើសកីឡាករល្អបំផុតទាំង ៥ រូបរបស់ខ្លួន  អំឡុងពេលធ្វើបទសម្ភាសជាមួយអតីតខ្សែការពាររបស់ក្រុម Manchester United លោក Rio Ferdinand នៅលើ Channel YouTube កាលពីថ្មីៗនេះ ។

Kevin De Bruyne

យ៉ាងណាក៏ដោយ នៅក្នុងឈុតកីឡាករល្អបំផុតនោះ De Bruyne មិនបានជ្រើសរើសយកអ្នកចាំទីនោះឡើយ ខណ:តារាឆ្នើមសញ្ជាតិប៊ែលហ្ស៊ិករូបនេះ បានចាប់ផ្តើមជាមួយនឹងកីឡាកររបស់ក្រុម Paris Saint-Germain ដល់ទៅ ២ រូប ។

គេនិយាយថា ៖ “ ច្បាស់ណាស់ Lionel Messi នឹងនៅទីនោះសម្រាប់ខ្ញុំ។ ហើយ Neymar ក៏ជាកីឡាករម្នាក់ដែរ ” ។

Neymar ,  Lionel Messi

មិនតែប៉ុណ្ណោះ De Bruyne បានបន្តទៀតថា ៖ ” មែនហើយ Kante ខ្ញុំត្រូវការ Kante ។ បន្ទាប់មកខ្ញុំនឹងយក Virgil van Dijk។ ប្រសិនបើជាក្រុមកីឡាករ ៥ នាក់ នោះ Bernardo Silva ក៏នឹងស្ថិតនៅក្នុងជម្រើសនោះដែរ ” ។

Kante
Virgil van Dijk , Bernardo Silva

ដោយឡែកនៅសល់កីឡាករមួយរូបទៀត De Bruyne បានសម្រេចចិត្តជ្រើសយករូបគេខ្លួនឯងតែម្តង ដើម្បីមកបំពេញឈុត ៥ រូបដំបូងល្អបំផុត នៅក្នុងក្តីស្រមៃរបស់គេមួយនេះ ៕

ប្រភព: Thechelseachronicle