តោះ! មកដឹងលក្ខខណ្ឌកុងត្រាសំងាត់ ដែលអាចឲ្យ Ronaldo រកលុយបានខ្ទង់លានៗ បើធ្វើរឿងទាំងនេះបាន

ថ្មីៗនេះមានរបាយការណ៍មួយ បានបង្ហាញពីលក្ខខណ្ឌកុងត្រាសំងាត់ ដែលអាចធ្វើឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo រកបានចំណូលខ្ទង់លានផោន ដែលមាននៅក្នុង​កិច្ច​សន្យា ជាមួយក្រុមបិសាចក្រហម Manchester United បន្ទាប់ពីការវិលត្រលប់ដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីរដូវក្តៅកន្លងទៅ ។

Cristiano Ronaldo 

ជាក់ស្តែង តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់បានយល់ព្រមលើកិច្ចសន្យារយៈពេលពីរឆ្នាំ ជាមួយប្រាក់ឈ្នួល អាចរកបាន ៤៧៥,០០០ ផោន ក្នុងមួយសប្តាហ៍ ប៉ុន្តែបានកាត់បន្ថយប្រាក់ខែរបស់ខ្លួនជាច្រើន ដើម្បីអាចចាកចេញពី Juventus ក្នុងការផ្ទេរមកទឹកដី Old Trafford វិញ។

Cristiano Ronaldo

មិនតែប៉ុណ្ណោះ ក្រុម Man United បានចំណាយទឹកប្រាក់ប្រហែល ១២ លានផោន ដើម្បីនាំយក Ronaldo ត្រឡប់មកវិញ ប៉ុន្តែបើយោងតាមកាសែត Daily Star បានអះអាងថា ក្រុមបិសាចក្រហមបានទាក់ទាញខ្សែប្រយុទ្ធរូបនេះ ដោយរួមបញ្ចូលជាមួយប្រាក់រង្វាន់ផ្សេងៗបន្ថែមទៀត នៅក្នុងកុងត្រានោះ ។

Cristiano Ronaldo

វាត្រូវបានគេយល់ថា ប្រសិនបើ Ronaldo ជួយ Man Utd ឈ្នះ Champions League , ហើយឈ្នះពាន UEFA Player of the Year ឬមួយអាចឈ្នះពាន Ballon d’Or បន្ថែមទៀត នោះរូបគេ នឹងទទួលបានប្រាក់សុទ្ធចំនួន ១ លានផោន ក្នុងចំណោមពានរង្វាន់នីមួយៗ ដែលបានរៀបរាប់ ៕

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ កីឡាករ Barcelona ម្នាក់ថាឈឺមិនបានហ្វឹកហាត់ ទើបគ្មានឈ្មោះប្រកួតកាលពីយប់មិញ

Ousmane Dembele មិនមានឈ្មោះក្នុងបញ្ជីកីឡាកររបស់លោក Xavi Hernandez សម្រាប់ការប្រកួតទល់នឹង Alaves កាលពីយប់មិញ ដែលជាការអវត្តមានពីរប្រកួតជាប់គ្នា។

ក្នុងការពិភាក្សារបស់កីឡាករ និងក្លិបជុំវិញកិច្ចសន្យាថ្មីបានប្រឈមការជាប់គាំងក្នុងរយៈកាលកន្លងមក ហើយគេជឿថានេះជាហេតុផលដែលមិនមានឈ្មោះកីឡាកររូបនេះ នៅក្នុងបញ្ជីប្រកួត Copa del Rey ទល់នឹង Athletic Club។

ប៉ុន្ដែហេតុផលសម្រាប់ការអវត្តមានរបស់គេនៅពេលនេះគឺ ខ្សែប្រយុទ្ធបារាំងបានផ្ដល់ដំណឹងទៅក្លិបថា គេមិនអាចចូលរួមទៅក្នុងក្រុម ដោយសារសុខភាពមិនអំណោយផល។

ទោះបីជា Barcelona បានបញ្ជាក់បែបនេះ ប៉ុន្ដែគេជឿថា Dembele ប្រឈមនឹងបញ្ហាចម្រូងចម្រាស់ជាមួយក្លិប ហើយមិនចង់មានភាពអាម៉ាស ដែលមិនត្រូវបានកោះហៅចូលរួមការប្រកួតប៉ុណ្ណោះ៕

ប្រភព៖ Marca