Benzema ឈរ​ខាង Messi ថា​អ្នក​រិះ.គន់​រឿង​នេះ សុទ្ធ​តែ​អ្នក​អត់​ចេះ​មើល​បាល់

ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប Real Madrid កីឡាករ Karim Benzema បាន​ចេញ​មក​និយាយ​លើក​ទឹក​ចិត្ត និង​សរសើរ​ដល់​សមត្ថភាព Lionel Messi បើ​ទោះ​បី​អតីតកាល​នាម​ជា​កីឡាករ​នៃ​ក្លឹប​គូ​ប្រជែង ហើយ​ពេល​ខាង​មុខ ត្រៀម​ប៉ះ​គ្នា​នៅ​ពាន​រង្វាន់ UEFA Champions League។

Messi/Benzema

ជា​សារ​លើក​ទឹក​ចិត្ត​បន្ទាប់​ពី​មាន​មតិ​មួយ​ចំនួន​ធំ និយាយ​ថា Messi ធ្លាក់​ទម្រង់​លេង ហើយ​លេង​អ.ន់​ជាង​មុន ពេល​ទៅ​ដល់​ក្លឹប​ក្នុង​ទីក្រុង​ប៉ារីស។ យ៉ាង​ណា​តាម​ការ​យល់​ឃើញ​របស់ កីឡាករ​បារាំង​គឺ​មើល​ឃើញ​ផ្សេង ហើយ​និយាយ​ប្រាប់​សារព័ត៌មាន Telefoot បែប​នេះ៖ “តើ Messi នឹង​មិន​អាច​ជោគជ័យ​ដោយ​របៀប​ណា? នេះ​គ្រាន់​តែ​គាត់​ត្រូវ​ការ​ពេលវេលា​ប៉ុណ្ណឹង​ឯង”។

លោក​សង្កត់​ធ្ងន់​ទៀត​ថា៖ “កុំ​មើល​តែ​ Messi រក​មិន​បាន​គ្រាប់​បាល់​ច្រើន ហើយ​បង្អា.ប់​គាត់​នោះ តែ​យើង​គួរ​ទៅ​មើល​លើ​អ្វី​ដែល​គាត់​អាច​បង្ហាញ​ចេញ​មក​លើ​ទីលាន ដូច្នេះ​ហើយ​អ្នក​ដែល​រិះ.គន់ និយាយ​បង្អា.ប់ Messi សុទ្ធ​តែ​ជា​អ្នក​ដែល​មិន​យល់​ពី​បាល់ទាត់”។

Messi
Benzema

គួរ​រំឭក​ថា កីឡាករ​វ័យ ៣៤ ឆ្នាំ នៅ​រដូវ​កាល ២០២១/២២ គេ​បង្ហាញ​ខ្លួន​សរុប ១៧ ប្រកួត រក​បាន ៦ គ្រាប់​និង Assist ៥ លើក។ កាល​ពី​យប់​មិញ Messi ក៏​បាន​ចូល​លេង​ពេល​ប៉ះ Reims ផង​ដែរ តែ​ត្រឹម​កីឡាករ​បម្រុង យ៉ាង​ណា​ប្រកួត​បន្ទាប់​ពេល​ប៉ះ Nice នៅ French Cup ទំនង​នឹង​ជាប់​ជម្រើស​ដំបូង​ហើយ៕

ប្រភព៖ Sportskeeda

អានអត្ថបទបន្ទាប់៖ គ្រូធំ Klopp ទម្លាយ​ពាក្យ​មួយ​ឃ្លា ដែល​និយាយ​ទៅ Alisson ក្រោយ​ឈ្នះ Crystal យប់មិញ

ក្លឹប​ហង្ស​ក្រហម Liverpool បាន​យក​ឈ្នះ​ទៅ​លើ Crystal Palace ក្រោម​លទ្ធផល ៣-១ ដែល​នេះ​រាប់​បាន​ថា​ហង្ស​នៅ​តែ​ធ្វើ​បាន​ល្អ​ ដ្បិត​អី​ត្រូវ​អវត្តមាន​កីឡាករ​ដែល​ជាប់​សញ្ជាតិ​អាហ្វ្រិក​មួយ​ចំនួន​ធំ​ក៏​ដោយ។ គ្រាប់​បាល់​ទាំង ៣ គ្រាប់​កើត​ចេញ​ពី​កីឡាករ Virgil van Dijk, Oxlade-Chamberlain និង Fabinho។

Klopp

យ៉ាង​ណា​ក៏​អរគុណ​ទៅ​ដល់​គុណភាព​នៃ​អ្នកចាំទី Alisson Becker ដូច​គ្នា ព្រោះ​បាន​ចូលរួម​សង្រ្គោះ​បាល់​ ដ៏​មុតស្រួ.ច​ចេញ​ពី​ថ្វី​ជើង​កីឡាករ​នៃ​ក្រុម​ម្ចាស់ផ្ទះ​ដល់​ទៅ ៤ លើក ហើយ​របូត​តែ ១ គ្រាប់​ប៉ុណ្ណោះ។

ក្រោយ​ចប់​ការ​ប្រកួត លោក Jurgen Klopp ជា​អ្នកចាត់ការ បាន​ផ្តល់​បទសម្ភាសន៍​ប្រាប់ Sky Sports បែប​នេះ៖ “ខ្ញុំ​បាន​ដើរ​ទៅ​និយាយ​ដាក់ Alisson ថា ខ្ញុំ​អរគុណ​ឯង​ខ្លាំង​ណាស់​សម្រាប់​ការ​សង្រ្គោះ​ប្រព័ន្ធ​ខាង​ក្រោយ​របស់​យើង​ម្តង​ទៀត រួច​គេ​ឆ្លើយ​មក​ខ្ញុំ​វិញ​ថា វា​ជា​ការងារ​របស់​ខ្ញុំ ជា​ការ​ពិត​គេ​ជួយ​យើង​ច្រើន​ណាស់ Alisson គេ​ជា​អ្នកចាំទី​លំដាប់​ពិភពលោក​មួយ​ហើយ​របស់​ក្រុម”។

Alisson
Alisson

គួរ​បញ្ជាក់​ដែរ​ថា ហង្ស​នៅ​ក្រោយ​មេឃ​ខៀវ មួយ​ប្រកួត ខណៈ​ដែល​ចំនួន​ពិន្ទុ​គឺ​នៅ​ឆ្ងាយ​ពី​គ្នា​ដល់​ទៅ ៩ ពិន្ទុ។ ប្រកួត​បន្ទាប់​របស់​ក្រុម​ដឹកនាំ​ដោយ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ខាង​លើ នឹង​ត្រូវ​ទៅ​ប៉ះ Leicester City ​នា​ថ្ងៃ​ទី ១១ ​កុម្ភៈ៕

ប្រភព៖ Sky Sports