[ផ្លូវការ] ក្លឹប Wolves ប្រកាស​យក​បាន​កីឡាករ​អាស៊ី​មួយ​រូប​ទៀត​ហើយ

ក្លឹប​ចចក​ Wolverhampton Wanderers បាន​បន្ថែម​ការ​ចុះ​ហត្ថលេខា​ក្នុង​ការ​នាំ​យក​កីឡាករ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​មួយ​រូប​បន្ថែម​ទៀត​ហើយ បន្ទាប់​ពី​យក​បាន Hwang Hee-chan ដែល​ទើប​ប្រកាស​ការ​ផ្ទេរ​ផ្លូវការ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

Wolves
Sang-bin

សារ​នេះ គឺ​ខ្សែ​ប្រយុទ្ធ​ស្លាប Jeong Sang-bin ដែល​គេ​មាន​វ័យ ១៩ ឆ្នាំ តែ​មាន​ឈ្មោះ​លេង​ឲ្យ​ជម្រើស​ជាតិ​ឈុត​ធំ ១ លើក និង​រក​បាន ១ គ្រាប់​រួច​មក​ហើយ។ អតីត​កាល គេ​ជា​កីឡាករ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្លឹប​អាណាព្យាបាល Suwon Bluewings នៅ​ឯ​ប្រទេស​កំណើត ហើយ​ត្រូវ​បាន​ក្លឹប Wolves ចាយ​លុយ ១,២ លាន​អឺរ៉ូ នាំ​យក​មក​ចូលរួម​ ជាមួយ​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។

តែ​យ៉ាង​ណា​ក្លឹប​អង់គ្លេស មិន​មាន​ផែនការណ៍​ប្រើប្រាស់​គេ​ទេ ចន្លោះ​ពេល​នោះ ផ្ទុយ​ទៅ​វិញ សម្រេច​ដាក់​ឲ្យ​ខ្ចី​ជើង ទៅ​ក្លឹប​នៅ​ឯ​ប្រទេស​ស្វីស គឺ Grasshoppers រយៈ​ពេល ១៨ ខែ។ ដូច្នេះ​មាន​ន័យ​ថា ក្លឹប​ចង់​ស្ទាបស្ទង់​សមត្ថភាព​កីឡាករ​វ័យ ១៩ ឆ្នាំ​សិន ជា​រួម​បើ​លេង​ល្អ នោះ​ក្លឹប​អាច​នឹង​បន្ត​កុងត្រា​ថ្មី​បន្ថែម​ទៀត។

Sang-bin

រំឭក​ថា ក្នុង​អាជីព​ជា​កីឡាករ​លេង​ឲ្យ​ក្លឹប​នៅ​ឯ​ប្រទេស​កំណើត សរុប​ការ​បង្ហាញ​ខ្លួន ៣២ ប្រកួត រក​បាន ៦ គ្រាប់​និង Assist ២ លើក៕ ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ អតីត​ជើង​ចាស់ Enrique ព្រ.មាន Newcastle ទុក​ជា​មុន កុំ​ឲ្យ​យក​កីឡាករ Man Utd រូប​នេះ

ក្លឹប​សារិកា​ព្រៃ Newcastle United ត្រូវ​បាន​គេ​ជឿជាក់​ថា នឹង​សម្រេច​ការ​ផ្ទេរ​មួយ​ចំនួន​បន្ថែម​ទៀត មុន​បិទ​ទីផ្សារ​ដោះដូរ​នៅ​ថ្ងៃ​ខាង​ស្អែក​នេះ តែ​យ៉ាង​ណា​តាម​រយៈ​ការ​បញ្ជាក់​ជា​មុន​ពី​អតីត​ជើង​ចាស់​លោក Jose Enrique បាន​ព្រ.មាន​ទុក​ជា​មុន ជុំវិញ​ការ​នាំ​យក​ខ្សែ​បម្រើ​នៃ​ក្លឹប Manchester United។

Enrique
Lingard

នោះ​គឺ Jesse Lingard ដែល​ស្ថិត​ក្នុង​ចចាមអារ៉ាម ជុំវិញ​ការ​ដែល​អាច​ផ្ទេរ​ទៅ​កាន់​ក្លឹប Man Utd ដូច​គ្នា។ ដោយសារ​សុពលភាព​កុងត្រា​គេ​សល់​ត្រឹម​ចុង​ខែ​មិថុនា និង​ពេល​នេះ​មិន​សូវ​បាន​លេង​ផង ដូច្នេះ​ថា​មិន​ត្រូវ​ការ​ផ្ទេរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ អាច​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ​ក៏​ថា​បាន។

តែ​បើ​តាម​ការ​បញ្ជាក់​ពី​អតីត​ខ្សែ​ការពារ​នៃ​ក្លឹប Newcastle លោក Enrique បាន​និយាយ៖ “Jesse Lingard គេ​ជា​កីឡាករ​ល្អ​ណាស់​ហើយ បើ​គេ​ស្ថិត​នៅ​ក្នុង​ទម្រង់​លេង​ដ៏​ល្អ​មួយ​នោះ តែ​យ៉ាង​ណា​លោក Eddie ជា​អ្នកចាត់ការ គាត់​ដឹង​ច្បាស់​ជាង​ហ្នឹង​ទៀត ជា​ពិសេស​ ប្រសិន​គិតគូរ​ដល់​ផែនការណ៍​រយៈ​ពេល​យូរ ប្រហែល​ជា Lingard មិនមែន​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ទេ”។

Lingard

លោក​បន្ថែម​ថា៖ “អាកប្បកិរិយា​ក្រៅ​ទីលាន Lingard មិន​ស្ថិត​ក្នុង​ជម្រើស​កីឡាករ​ខ្ញុំ​ចង់​បាន​ទេ ប្រសិន​ខ្ញុំ​ជា​អ្នកចាត់ការ​ក្លឹប តែ​បើ​ច្បាស់​ថា​គេ​អាច​ជួយ​ក្រុម​បាន​ពេល​នេះ អ៊ីចឹង​ក៏​គួរ​តែ​ក្លាយ​ជា​ការ​ចុះ​ហត្ថលេខា​ដ៏​ល្អ​បាន​ដែរ”។ រំឭក​ថា ខ្សែ​បម្រើ​វ័យ ២៩ ឆ្នាំ នៅ​រដូវ​កាល​នេះ ទើប​បង្ហាញ​ខ្លួន​បាន ១៤ ប្រកួត រក​បាន ២ គ្រាប់​និង Assist ១ លើក​ប៉ុណ្ណោះ៕

ប្រភព៖ Sportskeeda