ទិសដៅតែមួយនេះប៉ុណ្ណោះ ដែល Dembele នឹងផ្ទេរទៅចូលរួម ប្រសិនបើត្រូវដើរចេញពីក្លិប Barcelona

វាត្រូវបានគេដឹងថា ខ្សែប្រយុទ្ធ Ousmane Dembele ទំនងជានឹងចូលរួមជាមួយក្លឹបនៅកន្លែងមួយនេះប៉ុណ្ណោះ​ ប្រសិនបើរូបគេ ត្រូវចាកចេញពី Barcelona មុនថ្ងៃបិទបញ្ចប់ទីផ្សារដោះដូរ ខែមករានេះ ។

Ousmane Dembele 

ជាក់ស្តែង អ្នកតំណាងរបស់របស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង គឺលោក Moussa Sissoko និង Marco Lichtsteiner កំពុងតែព្យាយាមយ៉ាងខ្លាំង ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ Dembele នៅពេលដែលកិច្ចសន្យារបស់គេ ជាមួយក្លិប Barcelona នឹងផុតកំណត់ នៅចុងបញ្ចប់រដូវកាលនេះ។

ហើយយ៉ាងណា Dembele បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនចង់​បន្ត​ស្នាក់នៅ ជាមួយ​កិច្ច​សន្យា​បច្ចុប្បន្ន​របស់​គេ ប៉ុន្តែយ៉ាងណាក្លិប Barcelona បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ពួកគេ​ចង់​លក់រូបគេចេញ នៅខែនេះ ដើម្បីទទួលបានកម្រៃខ្លះ ។

Ousmane Dembele

មិនតែប៉ុណ្ណោះ យោងតាមរបាយការណ៍ពី SkySports បានអះអាងថា ប្រសិនបើការផ្ទេរនឹងត្រូវតែកើតឡើងនៅខែនេះមែន នោះមានតែក្របខ័ណ្ឌ Premier League ប៉ុណ្ណោះ ដែល Dembele ចង់ផ្ទេរទៅចូលរួម ៕

ប្រភព: SkySports

អានអត្ថបទបន្ទាប់៖ ក្រុមជោគជ័យបំផុតពីរជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Africa Cup of Nations

Mohamed Salah រកគ្រាប់បាល់បានមួយគ្រាប់ និង assist ឱ្យមិត្តរួមក្រុមមួយគ្រាប់ ក្នុងការប្រកួតជ័យជម្នះសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប នៅនាទីបន្ថែមទល់នឹងម៉ារ៉ុក ក្នុងវគ្គ៨ក្រុមចុងក្រោយ Africa Cup of Nations។

កីឡាករ Safiane Boufal រកគ្រាប់បាល់នាំមុខសម្រាប់ម៉ារ៉ុក នៅក្នុងវគ្គទី១ដោយបាល់ប៉េណាល់ទី បន្ទាប់ពីកីឡាករ Ayman Asraf បង្កកំហុសលើ Achraf Hakimi ហើយការផ្ដល់បាល់១១ម៉ែត្រ ត្រូវបានធ្វើឡើងបន្ទាប់ពីបានពិនិត្យ VAR។

ប៉ុន្ដែ Salah រកគ្រាប់បាល់មួយគ្រាប់តាមស្មើវិញ ហើយថែមទាំងជួយបញ្ជូនបាល់ឱ្យមិត្តរួមក្រុម Yassine Bounou រកបានមួយគ្រាប់នាំមុខវិញ ដោយការតែតបញ្ចូលទី នៅនាទីបន្ថែម ១៥នាទីពីរដង។

ក្រុមអេហ្ស៊ីបនឹងឡើងទៅជួបក្រុមម្ចាស់ផ្ទះកាម៉ារូន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី៣ ខែកុម្ភៈ ខណៈក្រុមសេណេហ្គាល់ក៏បានឆ្លងផុតវគ្គ៨ក្រុមចុងក្រោយផងដែរ ហើយត្រូវជួបតតាំង បួគីណាហ្វាសូ។

អេហ្ស៊ីបជាក្រុមជោគជ័យបំផុតក្នុងពានរង្វាន់ AFCON ដោយធ្លាប់គ្រងតំណែងជើងឯក៧លើក ខណៈកាម៉ារូនឈរនៅលេខ២ធ្លាប់ឈ្នះពាននេះ៥ដង៕