អ្នកចាំទីដែលមានថ្លៃផ្ទេរខ្ពស់បំផុត ប្រកាសចំណងស្នេហ៍ជាមួយ អតីត Miss Universe

អ្នកចាំទីដែលមានថ្លៃផ្ទេរខ្ពស់បំផុត Kepa Arrizabalaga របស់ក្លិប  Chelsea បានប្រកាសពីទំនាក់ទំនងស្នេហាជាមួយអតីត Miss Universe របស់អេស្ប៉ាញ Andrea Martinez។

ដំណឹងនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល ប៉ុន្ដែអ្នកចាំទីរូបនេះ ទទួលបានការអបអរយ៉ាងកក់ក្ដៅពីមិត្តរួមក្រុមរបស់គេ ទាំងនៅក្លិប និងនៅក្រុមជម្រើសជាតិ។

នៅក្នុងរូបភាពមួយដែលបានបង្ហោះនៅលើ Instagram បង្ហាញថា Kepa និង Martinez បានថតរូបផ្អែមល្ហែមជាមួយគ្នា នៅសមុទ្រ ជាមួយនឹងពាក្យថា “អំពីយើង”។

មិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញ អ្នកចាំទី David de Gea បានសរសេរនៅក្នុង comment ជាមួយនឹងរូបបេះដូង បញ្ជាក់ពីការអបអរចំណងស្នេហ៍របស់អ្នកទាំងពីរ។

ហើយមិត្តរួមក្រុម Chelsa មួយចំនួនទៀតក៏បានបង្ហាញពីភាពរីករាយចំពោះដំណឹងល្អសម្រាប់គូស្នេហ៍នេះផងដែរ។ Kai Havertz សរសេរថា៖ “Oh Kepinho” ភ្ជាប់មកជាមួយនឹង emoji រូបបេះដូង។

សូមរំឭកថា Martinez ជាតំណាង Miss Universe ប្រចាំប្រទេសអេស្ប៉ាញក្នុងឆ្នាំ២០២០ ប៉ុន្ដែមិនបានឈ្នះពាននេះទេ។

ការប្រកាសពីទំនាក់ទំនងស្នេហារបស់ពួកគេ ជាដំណឹងដ៏ល្អមួយ បន្ទាប់ពី Kepa បានត្រលប់ទៅលេងនៅក្នុងជម្រើសដំបូងឱ្យ Chelsea ដោយសារអវត្តមានរបស់ Edouard Mendy ហើយគេបានសាងភាពលេចធ្លោក្នុងការលេងប៉ុន្មានប្រកួតកន្លងមកនេះ សម្រាប់ក្រុមលោក Thomas Tuchel៕

ប្រភព៖ The Sun

អានអត្ថបទបន្ទាប់៖ Chelsea ចាប់អារម្មណ៍លើតារាឆ្នើមប្រេស៊ីល កំពុងលេងនៅ PL ម្នាក់ នៅទីផ្សារដូវក្តៅខាងមុខ

យោងទៅតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឱ្យដឹងថាក្រុមតោខៀវ Chelsea កំពុងតែបង្ហាញការចាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្រុម Leeds United កីឡាករ Raphinha នៅចុងបញ្ចប់រដូវកាលនេះ។

Raphinha 

ជាក់ស្តែងកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានក្លាយជាផ្នែកដ៏សំខាន់មួយ របស់ក្រុមលោក Marcelo Bielsa ដោយរកគ្រាប់បាល់បញ្ចូលទិបាន ៨ គ្រាប់ នៅក្នុងលីគរហូតមកដល់ពេលនេះ ។

Raphinha

ហើយជាលទ្ធផល Raphinha បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្លិបនៅក្របខ័ណ្ឌ Premier League ជាច្រើនរួមទាំង Chelsea និង West Ham ប៉ុន្តែយ៉ាងណា Chelsea បានក្លាយជាក្លិបចុងក្រោយ ដែលបង្ហាញចិត្តចង់បានកីឡាកររូបនេះ មកចូលរួមក្រុមងផងដែរ ។

Raphinha

ប៉ុន្តទោះជាយ៉ាងណា Chelsea អាចនឹងប្រឈមមុខ ជាមួយនឹងការប្រជែងពីសំណាក់ក្លិប West Ham បន្ទាប់ពីលោក David Moyes បានចាត់ទុក Raphinha ជាការចុះហត្ថលេខាអាទិភាពរបស់លោក ហើយក៏កំពុងព្យាយាមផ្តល់ជូនសំណើទៅកាន់ក្លិប Leeds ទៀតផង ៕

ប្រភព: Dailly Mail