ស្ងាត់ៗ Man Utd ត្រៀមលក់ចេញកីឡាករក្រៅក្រុមម្នាក់ ជាមួយតម្លៃខ្លួនប្រមាណ ១២ លានផោន

ថ្មីៗនេះ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា ត្រៀមនឹងលក់ចេញ កីឡាករក្រៅក្រុមម្នាក់ បន្ទាប់ពីមិនបានមើលឃើញថាគេនឹងមានអនាគតជាមួយក្លិបទៀតនោះឡើយ ។

Rangnick

ជាក់ស្តែងម្នាក់នោះ គឺខ្សែបម្រើ Andreas Pereira ខណ:ក្រុម Man Utd បានដាក់រូបគេ ក្នុងលក្ខខណ្ឌ​ខ្ចី​ជើង​ទៅឱ្យក្លិប​ប្រេស៊ីល Flamengo និង Lazio របស់ Serie A កាលពីពេលថ្មីៗកន្លងទៅ ។

Andreas Pereira

យ៉ាងណានៅក្លឹប Flamengo កីឡាករ Pereira បានរកគ្រាប់បាល់បញ្ចូលទី ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ២៤ លើក ខណ:របាយការណ៍ចុងក្រោយ បានអះអាងថា ក្លិប Flamengo នឹងចុះហត្ថលេខាជាអចិន្ត្រៃយ៍ ជាមួយនឹងថ្លៃផ្ទេរប្រមាណ ១២ លានផោន ។

Andreas Pereira

ដោយឡែក ការផ្ទេរនេះ ត្រូវបានគេយល់ថា នឹងផ្តល់ផលចំណេញទាំងសងខាង សម្រាប់ក្រុម Man United និង Pereira ខណៈភាគីទាំង ២ បានជួបផលពិបាកអស់រយ:ពេលជាយូរមកហើយ ៕

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់៖ ក្តៅ! Ronaldo វ៉ា​ដាច់​មនុស្ស​ទាំង​ឡាយ​ក្នុង​លោក ក្លាយ​ជា​បុគ្គល​ដំបូង ដែល​អាច​ធ្វើ​រឿង​នេះ

Cristiano Ronaldo ទើប​តែ​រំកិល​ចូល​អាយុ ៣៧ ឆ្នាំ កាល​ពី​ថ្ងៃ​ទី ៥ ​កុម្ភៈ​កន្លង​ទៅ ហើយ​ក៏​បាន​បំបែក​កំណត់ត្រា​ថ្មី​មួយ​ទៀត​ដែរ នេះ​ប្រៀប​បាន​ដូច​ជា​អំណោយ​ដ៏​ពិសេស​សម្រាប់​ថ្ងៃ​កំណើត។ តែ​យ៉ាង​ណា​កំណត់ត្រា​សារ​នេះ មិនមែន​ផ្សារភ្ជាប់​តែ​ក្នុង​វិស័យ​កីឡា​បាល់ទាត់​មួយ​មុខ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ជា​កំណត់ត្រា​ប្រចាំ​សកលលោក។

Ronaldo

នោះ​គឺ តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ បាន​ក្លាយ​ជា​បុគ្គល​ដំបូង​ក្នុង​លោក ដែល​អាច​រំកិល​តួ​លេខ​ Follower លើ Instagram មក​ដល់ ៤០០ លាន​នាក់​ហើយ។ នេះ​មិន​ធ្លាប់​មាន​បុគ្គល​ ឬ​ស្ថាប័ន​ណា​ធ្វើ​បាន​ពី​មុន​មក​ទេ តាំង​ពី​ប្រវត្តិសាស្ត្រ​បណ្ដាញ​សង្គម​មាន​អាយុ​កាល ១១ ឆ្នាំ​មួយ​នេះ ដាក់​ឲ្យ​ប្រើប្រាស់។

តួ​លេខ​នេះ ហាក់​កើន​ឡើង​យ៉ាង​សន្ធឹក ព្រោះ​អី​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០២១ គឺ​មាន​ត្រឹម ២៣០ លាន Followers ប៉ុណ្ណោះ លុះ​ដល់ ៦ ខែ​បន្ទាប់ ម្ចាស់​ពាន Ballon d’Or ៥ សម័យ​កាល ទទួល​បាន​ដល់​ទៅ ១៧០ លាន Followers បន្ថែម។ បញ្ជាក់​ថា Ronaldo បាន​បង្ហោះ​មាតិកា​សរុប ៣ ២៤២ លើក និង​បាន Follow ៥០១ គណនី។ រូប​ភាគ​ច្រើន​ដែល​លោក​បង្ហោះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ហ្វឹកហាត់ ការ​ប្រកួត ក៏​ដូច ជា​រូបភាព​ជួបជុំ​គ្រួសារ។

Ronaldo
Ronaldo

អ្នក​ដែល​នៅ​ពី​ក្រោយ Ronaldo មាន​ដូច​ជា Kylie Jenner មាន ៣០៩ លាន Followers, Lionel Messi មាន ៣០៦ លាន​ Followers និង Selena Gomez មាន ២៩៥ លាន Followers។ បើ​ធៀប​នឹង​គណនី​ផ្លូវការ​របស់ Instagram ផ្ទាល់ មាន ៤៦៩ លាន Followers អ៊ីចឹង​បើ Ronaldo អាច​បំបែក​តួ​លេខ​នេះ​បាន​ទៀត គឺ​រាប់​ថា​អស្ចារ្យ​អស់​លេខ​ដាក់​ហើយ៕

ប្រភព៖ AF