គ្រូ U23 វៀតណាមដាក់គោលដៅឈ្នះពាន AFF U23 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមក្រោមអាយុ២៣ឆ្នាំ លោក Dinh The Nam បានកំណត់គោលដៅលើកពាន AFF U-23 Youth Championship ក្នុងដើមឆ្នាំ២០២២នេះ។

បន្ទាប់ពីបានធ្វើដំណើរមកដល់កម្ពុជាដែលជាម្ចាស់ផ្ទះ ក្រុម U23 របស់វៀតណាម បានធ្វើការហ្វឹកហាត់ដំបូង ដើម្បីសម្របទៅនឹងអាកាសធាតុ និងស្ថានភាពទីលាន។

វៀតណាមស្ថិតនៅក្នុងពូល C ជាមួយក្រុមជម្រើសជាតិថៃ និងសិង្ហបុរី។ ក្រុមកំពូលតារាង៣ និងក្រុមលេខ២ល្អបំផុតមួយក្រុម នឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ក្រោមអាយុ២៣ឆ្នាំ។

គ្រូបង្គោលក្រុម U23 វៀតណាមបាននិយាយថា៖ “យើងបានចាយពេលមួយខែ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍នេះ។ គោលដៅរបស់វៀតណាមគឺឈ្នះពានរង្វាន់។ យើងនឹងនាំយកកីឡាករ U21 ភាគច្រើនសម្រាប់បង្កើនសមត្ថភាពពួកគេ ក្នុងការទទួលបានបទពិសោធលេងជម្រើសជាតិ”៕

ប្រភព៖ VN Express

អានអត្ថបទបន្ទាប់៖ មិនមែន Ronaldo តែជាអតីតមិត្តរួមក្រុម Man Utd ម្នាក់នេះ​ ដែល Rooney ចូលចិត្តលេងជាមួយ

មិនមានកីឡាករណាដែល Wayne Rooney ចង់លេងជាមួយជាង ខ្សែប្រយុទ្ធ Carlos Tevez ឡើយ បើទោះបីជាកីឡាករអាហ្សង់ទីនរូបនេះ បានចាកចេញទៅចូលរួមក្រុមគូប្រជែងរបស់បិសាចក្រហមគឺ Manchester City ក៏ដោយ។

ដៃគូប្រយុទ្ធទាំងពីររូបនេះ ស្ថិតនៅក្នុងចំណោមដៃគូប្រយុទ្ធដែលគូប្រកួតបារម្ភបំផុត ខណៈ Cristiano Ronaldo ក៏ស្ថិតនៅក្នុងក្រុមនេះផងដែរ។

ប៉ុន្ដែ Tevez ជាមិត្តរួមក្រុមដែល Rooney ពេញចិត្តបំផុត ហើយអ្នកចាត់ការបច្ចុប្បន្នរបស់ក្លិប Derby County រូបនេះបាននិយាយថា៖ “ខ្ញុំមានការពេញចិត្តចំពោះទំនាក់ទំនងរបស់ពួកយើង។ យើងទាំងពីរឡើងទៅលេងនៅខាងលើ យើងលេងត្រូវគ្នាល្អណាស់”។

“ជាធម្មតា ប្រសិនបើខ្ញុំលេងជាមួយ Louis Saha, Ruud van Nisterlrooy ឬ Robin van Persie ខ្សែប្រយុទ្ធទាំងនេះលេងក្នុងតំណែងលេខ៩ ហើយខ្ញុំអាចលេងតំណែងលេខ១០”។

“ជាមួយ Tevez យើងអាចឆ្លាស់គ្នា ខ្ញុំអាចលេងតំណែងលេខ៩ គាត់អាចលេងតំណែងលេខ៩ ហើយខ្ញុំលេងតំណែងលេខ១០។ នៅពេលដែលយើងបាត់បាល់ យើងដូចជាគោឡើងកពីរក្បាលព្យាយាមយកបាល់ត្រលប់មកវិញ។ ក្នុងនាមជាដៃគូប្រយុទ្ធ គាត់ជាកីឡាករម្នាក់ដែលខ្ញុំរីករាយលេងជាមួយបំផុត”៕

ប្រភព៖ Marca