[ផ្លូវការ] Ancelotti ថា​កីឡាករ R.Madrid រូប​នេះ នឹង​រើ​បង្វិច​ដើរ​ចេញ​នៅ​បញ្ចប់​រដូវ​កាល

ក្លឹប Real Madrid ដែល​មាន​អ្នកចាត់ការ​លោក Carlo Ancelotti បាន​បញ្ជាក់​ច្បាស់​មុន​នេះ ថា​កីឡាករ​លេង​តំណែង​ប្រយុទ្ធ​ស្លាប នឹង​ត្រូវ​ចាកចេញ​នៅ​ក្រោយ​បញ្ចប់​រដូវ​កាល ពោល​ពេល​អស់​សុពលភាព​កុងត្រា​ ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ។

Ancelotti

នោះ​គឺ​កីឡាករ​សញ្ជាតិ​វែល Gareth Bale ដែល​រដូវ​កាល ២០២១/២២ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​សញ្ជាតិ​អ៊ីតាលី គេ​បង្ហាញ​ខ្លួន​នៅ La Liga បាន​តែ ៤ ប្រកួត​គត់។ យ៉ាង​ណា​បញ្ហា​របួ.ស​នៅ​បន្ត​ញាំ.ញី​ Bale ឥត​ឈប់ ដែល​នាំ​ឲ្យ​ពេលវេលា​របស់​គេ នឹង​មិន​អាច​បន្ត​ត​ទៅ​ទៀត​ឡើយ ជាមួយ​ក្លឹប​អធិរាជ​ស។

តាម​ការ​ចុះ​ផ្សាយ​របស់ Fabrizio Romano បាន​សម្រង់​សម្តី​របស់ Ancelotti បែប​នេះ​ថា៖ “Bale បាន​ជួប​របួ.ស​ជា​បន្តបន្ទាប់​ ហើយ​ឥឡូវ​កុងត្រា​របស់​គេ​ក៏​នឹង​ឈាន​ចូល​មក​ដល់​ទី​បញ្ចប់ ដូច្នេះ​គេ​មិន​មាន​ការ​បំផុស​ទឹក​ចិត្ត​ដ៏​ល្អ​មួយ​ទេ តែ​អ្វី​ដែល​សំខាន់ គេ​នឹង​ត្រូវ​ចាកចេញ”។

Bale
Bale

រំឭក​ថា បុរស​វ័យ ៣២ ឆ្នាំ លេចលឺ​ព័ត៌មាន​មក​ថា​នឹង​វិល​ត្រលប់​ទៅ​កាន់​ទ្រនំ​ចាស់​នៃ​ក្លឹប Tottenham Hotspur។ នេះ​ជា​ការ​វិល​ទៅ​វិញ​លើក​ទី ៣ ក្រោយ​ខ្ចី​ជើង​មួយ​រដូវ​កាល កាល​ពី​ពេល​មុន។ ស្ថិតិ​របស់ Bale នៅ​ក្លឹប​ម្ចាស់ដី Bernabeu បាន​ចំណាយ​ពេល ៩ ឆ្នាំ បង្ហាញ​ខ្លួន​សរុប ២៥៥ ប្រកួត រក​បាន ១០៦ គ្រាប់​និង Assist ៦៧ លើក៕

ប្រភព៖ Fabrizio Romano

អានអត្ថបទបន្ទាប់៖ មិនមែន Messi ឬ Mbappe តែ Hakimi ថា​កីឡាករ​មាឌ​ល្អិត​រូប​នេះ ធ្វើ​ឲ្យ​ខ្លួន​ភ្ញាក់ផ្អើល​បំផុត

ទៅ​ដល់​ក្លឹប​បារាំង Paris Saint-Germain សម្រាប់​ខ្សែ​ការពារ​ម៉ារ៉ុក Achraf Hakimi បាន​បង្ហើប​ថា ខ្លួន​ពុំ​បាន​ភ្ញាក់ផ្អើល​អ្វី​នោះ​ទេ នឹង​សមត្ថភាព​របស់ Linoel Messi, Kylian Mbappe ឬ Neymar Jr ផ្ទុយ​ទៅ​វិញ គឺ​បាន​ចាប់​អារម្មណ៍​នឹង​សមត្ថភាព​របស់​ខ្សែ​បម្រើ​មាឌ​ល្អិត​ឯ​ណោះ។

Hakimi

នោះ​គឺ Marco Verratti ដែល​រដូវ​កាល​នេះ បង្ហាញ​ខ្លួន ២០ ប្រកួត រក​បាន ២ គ្រាប់​និង Assist ១ លើក។ កីឡាករ​កម្ពស់ ១,៦៥ សញ្ជាតិ​អ៊ីតាលី ត្រូវ​បាន Hakimi សរសើរ​មិន​ដាច់​ពី​មាត់ ជា​ពិសេស​នៅ​ភាព​អង់.អាច​របស់​គេ​លើ​ទីលាន​ប្រកួត។

Hakimi ប្រាប់​សារព័ត៌មាន MARCA ដូច្នោះ​ថា៖ “វា​ជា​រឿង​ធម្មតា​ទេ ពេល​ដែល​ឃើញ​ Messi, Neymar និង Mbappe នៅ​ពេល​ហ្វឹកហាត់ តែ​ងាក​មក Verratti បើ​ទោះ​បី​ខ្ញុំ​ធ្លាប់​ស្គាល់​គាត់​ពី​មុន​មក​ហើយ តែ​គាត់​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង”។

Mbappe/Messi
Verratti

លោក​បន្ថែម៖ “Verratti គាត់​តែងតែ​លេង​បែប​ត្រជាក់​ជានិច្ច មិន​ថា​ស្ថិត​ក្រោម​សម្ពា.ធ​បែប​ណា​ទេ ដោយ​តែងតែ​សុំ​ឲ្យ​យើង​បញ្ជូន​បាល់​ទៅ​កាន់​គាត់ ហើយ​ពេល​បាល់​ជាប់​នឹង​ជើង នឹង​ចាំ​ចូល​ដណ្តើម​ចុះ គឺ​ពិបា.ក​ណាស់ និយាយ​ទៅ​ពេល​ឃើញ​ Verratti លេង គឺ​មើល​ទៅ​ពិត​ជា​រីករាយ​ខ្លាំង”៕

ប្រភព៖ Marca

​​