អតីតកីឡាករ Teddy Sheringham ប្រាប់ឈ្មោះបេក្ខភាពសក្ដិសមបំផុត សម្រាប់ដឹកនាំ Manchester United

បច្ចុប្បន្ន ក្រុមបិសាចក្រហម Manchester United នៅមិនទាន់មាន​គ្រូបង្វឹកផ្លូវការនៅឡើយ ខណៈ​លោក Ralf Rangnick គឺគ្រាន់តែជាអ្នកចាត់ការបណ្ដោះអាសន្នសម្រាប់ក្រុមតែប៉ុណ្ណោះ ស្របពេលពួកគេបានប្រកាសថា នឹងរកបេក្ខភាពសក្ដិសមបំផុតសម្រាប់តំណែងមួយនេះនៅរដូវក្ដៅខាងមុខ។

Ralf Rangnick 

ទន្ទឹមនឹងនោះ អតីតកីឡាករ Teddy Sheringham ដែលធ្លាប់មានតួនាទីជាខ្សែប្រយុទ្ធនៅទឹកដី​ Old Trafford បានបង្ហាញពីចំណាប់អារម្មណ៍របស់លោក ទាក់ទងនឹងដំណោះស្រាយសម្រាប់អតីតក្រុមរបស់លោក ដោយបានយល់ឃើញថា បេក្ខភាពដែលសក្ដិសមដឹកនាំ Man Utd បំផុតនាពេលនេះគឺ  Mauricio Pochettino។

Teddy Sheringham

ប្រាប់ទៅកាន់សារព័ត៌មានក្រៅស្រុកមួយ អតីតខ្សែប្រយុទ្ធខាងលើនិយាយ៖ ” Manchester United តែងតែបង្ហាញនូវភាពជាអ្នកគ្រប់គ្រងស្ថានការណ៍ នៅពេលប្រកួតម្ដងៗ ហើយខ្ញុំជឿថា បើសិនជាយើងមើលឲ្យដិតដល់ទៅ វាគឺពិតជាស៊ីគ្នាជាមួយនឹងការដឹកនាំរបស់ Pochettino មែនទែន”។

Mauricio Pochettino

បញ្ជាក់​ដែរថា​ បច្ចុប្បន្ន Pochettino កំពុងដឹកនាំក្រុមសេដ្ឋី​ Paris Saint-Germain តែកៅអីជាគ្រូបង្វឹករបស់លោកហាក់មានភាពរង្គោះរង្គើ ក្រោយលឺចចាមអារ៉ាមឥតឈប់ឈរ ពីការចូលខ្លួនប្រជែងរបស់ Zinedine Zidane ស្របពេលក្ដីសង្ឃឹមរបស់អ្នកគាំទ្របិសាចក្រហម ដែលចង់ឃើញវត្តមានរបស់លោកមកដឹកនាំក្រុម កាន់តែពុះកញ្ជ្រោលដូចគ្នា៕

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់៖ Fabrizio Romano៖ “បើ Man utd នៅ​ចង់បាន Haaland អាចពិបាក តែបើសាកចាប់អារម្មណ៍ម្នាក់នេះ សង្ឃឹមជាង”

អ្នកណាក៏ដឹងថា កីឡាករ Erling Haaland គឺជាខ្សែប្រយុទ្ធកំពុងឡើងកូដខ្លាំង ហើយក៏កំពុងស្ថិតនៅក្រោមការឃ្លាំមើលពីសំណាក់ក្រុមធំៗជាច្រើនទូទាំងតំបន់អឺរ៉ុបដូចគ្នា ខណៈក្នុងនោះក៏លឺល្ហៀងៗមានក្រុមបិសាចក្រហម Manchester United ផងដែរ។​

Erling Haaland 

យ៉ាងណា ក្ដីសង្ឃឹមចង់បានកីឡាករន័រវែសរបស់​ម្ចាស់ដី​ Old Trafford ហាក់ដូចជាមានមិនសូវច្រើន​ ស្របពេលអ្នកសារព័ត៌មានល្បីឈ្មោះ Fabrizio Romano បង្ហើបឲ្យដឹងដែរថា បើសិនជាបិសាចក្រហមសន្សំចិត្តចង់បានយុវជនវ័យ ២១ ឆ្នាំខាងលើអាចនឹងពិបាក ដូច្នេះគួរងាករកកង់សាគួរផ្សេងទើបជាមធ្យោបាយប្រសើរ។

Fabrizio Romano

ប្រាប់នៅក្នុងឆាណែល YouTube របស់​លោក Rio Ferdinand បុរសខាងលើ​និយាយ៖ “ពិតមែនហើយ ពួកគេ (Man utd) មានជម្រើសច្រើន ហើយនឹងសម្រេចជាផ្លូវការជាមួយនឹងវត្តមានគ្រូបង្វឹកថ្មី ដោយសារវាជាការសម្រេចចិត្តដ៏សំខាន់ ហើយតម្រូវឲ្យស៊ីគ្នាជាមួយនឹងទម្រង់លេងរបស់អ្នកចាត់ការថ្មីផង”។

Lautaro Martinez

“ជាក់ស្ដែង មានចចាមអារ៉ាមថា ពួកគេចង់បាន Haaland តែនេះគឺជារឿងដែលស្ទើរតែមិនអាចទៅរួច ដោយសារខ្ញុំមិនយល់ឃើញថា Haaland គឺជាជម្រើសសមស្របជាមួយស្ថានការណ៍របស់ Man Utd ឡើយ។ បើជាខ្ញុំ ខ្ញុំនឹងងាកទៅតាមដានកីឡាករផ្សេងៗដូចជា Lautaro Martinez វិញ ព្រោះគេអាចនឹងស្ថិតនៅជម្រើសដំបូងរបស់​ Man utd ហើយក្ដីសង្ឃឹមក៏ហាក់មានច្រើនជាង Haaland”៕

ប្រភព: Sportskeeda