Marcelo​ និយាយពីគម្រោងអនាគតរបស់ខ្លួន ពេលផុតកុងត្រាជាមួយ Real Madrid

Marcelo បាននិយាយថា គេអាចនឹងចូលនិវត្តពីអាជីពកីឡាករបាល់ទាត់ នៅពេលដែលផុតកុងត្រាជាមួយក្លិប Real Madrid នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ខ្សែការពារស្លាបដែលពោរពេញដោយបទពិសោធរូបនេះ បានចូលរួមនៅទឹកដី Santiago Bernabeu តាំងពីឆ្នាំ២០០៧​មកម្ល៉េះ ដោយបានបង្ហាញខ្លួន ៥០០ប្រកួត គ្រប់ពានរង្វាន់ទាំងអស់។

គេបានជួយឱ្យក្រុមអធិរាជសឈ្នះ La Liga ៥លើក Champions League ៤លើក និងពាន១៤ផ្សេងទៀតទាំងនៅអេស្ប៉ាញ និងនៅអឺរ៉ុប។

ខ្សែការពារវ័យ៣៣ឆ្នាំរូបនេះ ជាកីឡាករដែលជោគជ័យ​បំផុត​ម្នាក់​នៅក្នុង​ប្រវត្តិសាស្ដ្រ​បាល់ទាត់​ ប៉ុន្ដែ​អនាគត​របស់​គេ​នៅ​ Real Madrid អាចនឹងបញ្ចប់ត្រឹមដំណាច់រដូវកាលនេះហើយ ពេលដែលកុងត្រារបស់គេផុតកំណត់។

ប៉ុន្ដែនៅពេលត្រូវបានសួរថាតើអ្នកចង់ធ្វើអ្វីនៅពេលផុតកុងត្រាជាមួយ Real Madrid ខ្សែការពារប្រេស៊ីលរូបនេះ បាននិយាយថា៖ “ខ្ញុំពិតជាសោយសុខនៅក្លិបនៃជីវិតរបស់ខ្ញុំ។ ខ្ញុំបានគិតក្នុងចិត្តក្នុងការលេងរហូតដល់កូនរបស់ខ្ញុំធំឡើង ហើយខ្ញុំអាចលេងជាមួយគេបាន”។

“ខ្ញុំចង់នៅបន្ដក្នុងកម្រិតកំពូល។ ពេលនេះយើងមានការប្រកួតដ៏សំខាន់, ខ្ញុំជាប្រធានក្រុម នៃក្រុមដ៏ល្អបំផុតលើកលោក ហើយខ្ញុំពិតជាសុខស្រួលខ្លាំងណាស់ ខ្ញុំពិតជាមានអារម្មណ៍សុវត្ថិភាព។ ខ្ញុំមិនគិតអ្វីលើសពីនេះទេ គ្រប់យ៉ាងតែងមានទីបញ្ចប់ ហើយខ្ញុំគួរតែបន្ដ ឬចូលនិវត្តនៅទីនេះ ប៉ុន្ដែខ្ញុំមិនមានតែជាអ្នកសម្រេចចិត្តតែម្នាក់ឡើយ”៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ លេងសើចអី! Man Utd ចំណាយលុយច្រើនដល់ម្លឹង ដើម្បីសងលោក Solskjaer ជុំវិញការប.ណ្តេញគាត់ចេញ

យោង​តាម​របាយការណ៍​ចុះ​ផ្សាយ​ចុង​ក្រោយ​មួយ​បាន​បង្ហាញ​ថា​ក្លិប​ Mancester United បាន​ធ្វើ​ការ​ចំណាយ​ទឹកប្រាក់​ច្រើន​មិន​គួរ​ឱ្យ​ជឿ​ សម្រាប់​លោក​ Ole Gunnar Solskjaer បន្ទាប់​ពី​បាន​បណ្តេញ​គាត់​ចេញ​ពី​តំណែង​ជា​អ្នក​ចាត់​ការ​ទូទៅ​ ។

Ole Gunnar Solskjaer 

រំលឹក​ផង​ដែរ​ថា​ការ​បរាជ័យ​ចុង​ក្រោយ​ នៅ​ក្នុង​លទ្ធផល​ ៤១ ក្រោម​ថ្វី​ជើង​ក្រុម​ Watford បាន​ក្លាយ​ជា​ពេល​វេលា​ចុង​ក្រោយ​របស់​អ្នកចាត់​ការ​ក្រុម​សញ្ជាតិ​ន័រវេស​ ដែល​ត្រូវ​បាន​ក្លិប​សម្រេច​បណ្ដេញ​ចេញ​ បន្ទាប់​ពី​បាន​ចំណាយ​ជិត​ ៣ ឆ្នាំ​នៅ​ទឹកដី​ Old Trafford

យ៉ាងណា​ លោក Solskjaer ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ នៅ​ពេល​ដែល​កិច្ចសន្យា​របស់​គាត់​ នៅតែ​មានរយ:ពេល ២ ឆ្នាំ កន្លះទៀត ដែល​នោះ​មាន​ន័យ​ថា​ក្លិប​ Man Utd ត្រូវ​បង្ខំ​ចិត្ត​ចំណាយ​ទឹក​ប្រាក់​ ដើម្បី​សង​ដល់​បុរស​វ័យ​ ៤៩ ឆ្នាំ ។

Ole Gunnar Solskjaer

ដោយ​ឡែក​បើ​តាម​ព័ត៌មាន​ទទួល​បាន​ចុង​ក្រោយ​ បានបង្ហាញ​ថាក្លិបអង់គ្លេស បានចំណាយរហូតដល់ទៅ ១០ លានផោនឯណោះ ចំពោះលក្ខខណ្ឌពិសេសៗមួយចំនួន និងរួមទាំងការផ្តល់សំណងទៅកាន់លោក Solskjaer និងសមាជិកមួយចំនួនទៀត នៃក្រុមបុគ្គលិកគ្រូបង្វឹក ដែលបានចាកចេញទៅដែរនោះ ។

Ole Gunnar Solskjaer

បន្ថែមពីនេះ បើយោងតាមអ្នកកាសែតរបស់ Manchester Evening News លោក Samuel Luckhurst បានឱ្យដឹងថា លោក Solskjaer តែម្នាក់ឯង ទទួលបានសំណងរហូតដល់ទៅ ៧ ​លានផោនឯណោះ ប៉ុន្តែយ៉ាងណា ព័ត៌លម្អិត នៃការទូទាត់ ដែលធ្វើឱ្យដោយក្លិប និងអតីតគ្រូបង្វឹករូបនេះ នៅតែរក្សាជាការសំងាត់ ៕

ប្រភព: AF