លេងសើចអី! ក្លិបលំដាប់កំពូល ២ កំពុងដាក់គោលដៅធំ នាំយក Ceballos ចេញពីក្លិប R.Madrid

ក្លិបកំពូលនៅក្របខ័ណ្ឌ Serie A ចំនួន ២ ត្រូវបានគេរាយការណ៍ថា កំពុងបង្ហាញការចាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើកីឡាករ Dani Ceballos របស់ក្លិប Real Madrid នៅរដូវក្តៅខាងមុខ។

Ceballos

ជាក់ស្តែងកីឡាករវ័យ ២៥ ឆ្នាំរូបនេះ ត្រូវបានគេជឿថាកំពុងប្រឈមមុខ ជាមួយនឹងអនាគតមិនច្បាស់លាស់ នៅឯកីឡដ្ឋាន Santiago Bernabeu បន្ទាប់ពីមិនអាចទទួលបានឱកាសលេងច្រើន នៅក្រោមការដឹកនាំរបស់ គ្រូបង្វឹក លោក Carlo Ancelotti ។

Ceballos

គួរឱ្យដឹងថា Ceballos បានជួបបញ្ហារបួសកជើង កាលពីដើមរដូវកាលនេះ ដែលធ្វើឱ្យរូបគេ ត្រូវអវត្តមានអស់រយៈពេលជាង ៤ ខែ ប៉ុន្តែយ៉ាងណា ក្រោយវិលត្រលប់មកវិញ គេអាចបង្ហាញខ្លួនត្រឹមតែ ៧៥ នាទីប៉ុណ្ណោះ នៅគ្រប់ការប្រកួតទាំងអស់។

ហើយយ៉ាងណា យោងតាម El Nacional ដែលចុះផ្សាយតាមរយៈ Calciomercato បានអះអាងថា ទាំង Inter និង AC Milan កំពុងតាមដានយ៉ាងដិត ចំពោះស្ថានភាពរបស់កីឡាករសញ្ជាតិអេស្ប៉ាញ ហើយនឹងពិចារណាផ្តល់ជូនសំណើសម្រាប់រូបគេ នៅចុងរដូវកាលនេះ ។

Ceballos

មិនតែប៉ុណ្ណោះ អតីតក្លឹប Real Betis និងក្លឹបនៅ Premier League ដូចជា Crystal Palace ក៏ត្រូវបានគេជឿថា កំពុងដាក់ Ceballos នៅក្នុងបញ្ជីឈ្មោះត្រៀមផ្ទេរ មកកាន់ក្លិបរបស់ពួកគេផងដែរ ៕

ប្រភព: Sportsmole

អានអត្ថបទបន្ទាប់៖ ខ្លាំង! Man City កំពុងចង់ធ្វើឱ្យ Haaland ក្លាយជាកីឡាករមានបំផុតនៅ PL ដោយចង់ផ្តល់ប្រាក់ឈ្នួលដល់…….

ថ្មីៗនេះក្លិប Manchester City កំពុងតែត្រៀមរៀបចំ ឱ្យខ្សែប្រយុទ្ធ Erling Haaland ក្លាយជាកីឡាករ ដែលមានប្រាក់ខែខ្ពស់បំផុត នៅក្នុងក្របខ័ណ្ឌ Premier League ប្រសិនបើគេ យល់ព្រមផ្ទេរមកកាន់ទឹកដី Etihad រដូវក្តៅខាងមុខ ។

Haaland 

ជាការពិតណាស់ Haaland ក្នុងមួយរយ:ចុងក្រោយនេះ បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយជាច្រើន ចុះផ្សាយព្រោងព្រាត ជុំវិញការផ្ទេរទៅកាន់ក្លិបថ្មីៗ ដោយក្នុងនោះក្រុម Man City ក៏ត្រូវបានគេយល់ថា កំពុងស្ថិតនៅក្នុងការតាមដាន កីឡាករសញ្ជាតិន័វេស យ៉ាងយកចិត្តទុកដាក់ផងដែរ ។

Haaland

យ៉ាងណា បើយោងតាមសារព័ត៌មានអេស្ប៉ាញ Diario AS បានឱ្យដឹងថា ក្លិប Man City បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការផ្តល់នូវកិច្ចព្រមព្រៀងជាមួយប្រាក់ឈ្នួលដ៏ច្រើនបំផុតមួយ ដោយត្រូវបានគេដឹងថា នឹងមានចំនួនលើសពី ៥០០,០០០ ផោនក្នុងមួយសប្តាហ៍ ។

Haaland

មិនតែប៉ុណ្ណោះ ប្រភពដដែលបានអះអាងថាទៀតថា ប្រាក់ឈ្នួលដែលនឹងត្រូវផ្តល់ឱ្យនៅក្នុងចំនួននេះ ​នឹង​ធ្វើ​ឱ្យ​តារាឆ្នើម Cristiano Ronaldo និង Kevin De Bruyne បាត់បង់តំណែងរបស់ពួកគេ ក្នុងនាមជាកីឡាករស៊ីថ្លៃបំផុត នៅលីគកំពូលអង់គ្លេសទៀតផង ដោយបច្ចុប្បន្នពួកគេទាំងពីរ អាចរកបាន ៣៨៥,០០០ ក្នុងមួយសប្តាហ៍ ៕​

ប្រភព: Sportbible