Rangnick រិះគន់កូនក្រុម បន្ទាប់ពី Man Utd ចាញ់ Everton

អ្នកចាត់ការរបស់ Manchester United លោក Ralf Rangnick បាននិយាយថា ក្រុមរបស់លោកលេងមិនបានល្អក្នុង២៥នាទីដំបូងនៃការប្រកួតដែលបរាជ័យក្រោមថ្វីជើង Everton កាលពីថ្ងៃសៅរ៍ ហើយមិនអាចរកឱកាសរកគ្រាប់បាល់តាមស្មើក្រោយត្រូវបានគូប្រកួតនាំមុខ។

Anthony Gordon ជាអ្នករកគ្រាប់បាល់ជ័យជម្នះជូន Everton នៅនាទីទី២៧ ហើយលោក Rangnick បាននិយាយពីចំនុចនោះថា Man Utd បាត់បង់ទំនុកចិត្តក្រោយរបូតគ្រាប់បាល់។

អ្នកចាត់ការអាល្លឺម៉ង់រូបនេះនិយាយថា៖ “នៅពេលណាក៏ដោយដែលយើងរកគ្រាប់បាល់ទី១ ទោះកាលពីមុន ខ្ញុំគិតថា យើងមានទំនុកចិត្តគ្រប់គ្រាន់ ហើយយើងឈ្នះការប្រកួតភាគច្រើន”។

“នៅពេលដែលយើងរបូតគ្រាប់បាល់មុន យើងត្រូវតែនិយាយថា យើងបានបាត់បង់ការគ្រប់គ្រងលើខ្លួនឯងបន្ដិច។ ប្រហែលជាការមានទំនុកចិត្តតិចតួច។ ទីបំផុតទៅ ប្រសិនបើអ្នកមិនអាចរកគ្រាប់បាល់ទល់នឹង Everton ហើយដោយបង្ហាញការគោរពទៅ Everton ពួកគេមានក្រុមមួយដ៏ល្អ ប៉ុន្ដែប្រសិនបើអ្នក មិនរកគ្រាប់បាល់ទល់នឹងក្រុមដែលរបូត៣គ្រាប់ទល់នឹង Burnley, ចុងក្រោយអ្នកមិនអាចរំពឹងថាអាចយកបានអ្វីពីក្រុមនេះបានទេ”៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ ម្ចាស់ពាន Ballon d’Or ឆ្នាំ១៩៨៦ ចូលរួមបម្រើកងទ័ពអ៊ុយក្រែន ប្រ.ឆាំងរុស្ស៊ី

អតីតខ្សែប្រយុទ្ធ Igor Belanov ដែលឈ្នះពាន Ballon d’Or ក្នុងឆ្នាំ១៩៨៦ បានចូលរួមយោធាប្រទេសអ៊ុយក្រែន ដើម្បីជួយប្រទេសរបស់ខ្លួន ប្រ.ឆាំងទៅនឹងការឈ្លាន.ពានពីរុស្ស៊ី។

លោក Belanov ឈ្នពាន៦នៅក្លិប Dynamo Kiev ហើយលោកធ្លាប់ប្រកបអាជីពនៅក្លិប Monchengladbach និង Eintracht Braunschweig ចន្លោះពីទសវត្សរ៍ ១៩៨០ ដល់ ទសវត្សរ៍ ១៩៩០។

បច្ចុប្បន្នលោកមានវ័យ៦១ឆ្នាំ ហើយលោកជាម្នាក់ក្នុងចំណោមកីឡាករបាល់ទាត់អ៊ុយក្រែនដែលឈ្នះពាន Ballon d’Or ជាមួយលោក Oleh Blokhim និងលោក Andriy Shevchenko ហើយលោក Belanov បានចូលរួមកងទ័ពដើម្បីការពារប្រទេសអ៊ុយក្រែន។

លោក Belanov បានបង្ហោះរូបភាពជាច្រើន ជាមួយយោធាដទៃទៀត ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការកោតសរសើរចំពោះកងទ័ពអ៊ុយក្រែនជាខ្លាំង។

បុរសជនជាតិអ៊ុយក្រែនរូបនេះ បានក្លាយជាម្ចាស់ពាន Ballon d’Or ក្នុងឆ្នាំ១៩៨៦ បន្ទាប់ពីជួយក្រុម Dynamo Kiev គ្រងជើងឯក Cup Winners’ Cup បន្ទាប់ពីយកឈ្នះ Atletico Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ ៣-០៕

ប្រភព៖ Marca