Tuchel សុំទោសកីឡាករម្នាក់ មុនការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup

លោក Thomas Tuchel បានធ្វើការសុំអភ័យទោសចំពោះកីឡាករ Conor Gallagher បន្ទាប់ពីក្លិប Chelsea បានរារាំងខ្សែបម្រើរបស់ Crystal Palace រូបនេះមិនឱ្យជួបប្រកួតទល់នឹងក្លិបអាណាព្យាបាលរបស់ខ្លួន ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup នាថ្ងៃអាទិត្យនេះ។

Crystal Palace បានធ្វើការស្នើសុំជាផ្លូវការមកកាន់ Chelsea ប៉ុន្ដែសំណើនេះត្រូវបានច្រានចោល ផ្អែកតាមលក្ខខណ្ឌនៃការព្រមព្រៀងដែលបានកំណត់ដោយ Chelsea។

ខ្សែបម្រើវ័យ២២ឆ្នាំ បានបង្ហាញភាពលេចធ្លោចាប់តាំងពីចូលរួម Palace ក្នុងរដូវកាលមុន ហើយទទួលបានឱកាសចូលលេងនៅក្នុងក្រុមធំជម្រើសជាតិអង់គ្លេសកាលពីខែវិច្ឆិកា។

ប៉ុន្ដែលោក Tuchel បានអះអាងថាការសម្រេចចិត្តរបស់ Chelsea ជារឿងដ៏ត្រឹមត្រូវ។ លោកបាន់និយាយថា៖ “ខ្ញុំមានឱកាសនិយាយជាមួយ Conor, ហើយខ្ញុំអាចមើលឃើញពីការខកចិត្តរបស់គេ”។

“យើងបានជួបគ្នាប៉ុន្មានសប្ដាហ៍មុន យើងបានជួបគ្នា បន្ទាប់ពីបញ្ចប់ការប្រកួតជម្រើសជាតិដោយចៃដន្យ នៅក្នុងភោជនីយដ្ឋាន ហើយយើងបានជជែកគ្នា ហើយប្រធានបទនោះក៏បានលើកឡើង។ ហើយខ្ញុំបានសុំអភ័យទោស”។

“ខ្ញុំដឹងថា គេត្រូវការការប្រកួតប្រជែងបែបណា ហើយខ្ញុំដឹងពីលក្ខណៈរបស់គេ ខ្ញុំចូលចិត្តគេខ្លាំងណាស់ ហើយវាជាកិត្តិយសដែលមានគេនៅទីនេះ ក្នុងការប្រកួតមុនបើករដូវកាល។ យើងលេងដើម្បីឈ្នះការប្រកួត លក្ខខណ្ឌបានបញ្ជាក់យ៉ាងច្បាស់ នៅពេលយើងព្រមព្រៀងកិច្ចសន្យាខ្ចីជើង”។

“ខ្ញុំអាចយល់ច្បាស់ថា ភាពខកចិត្តរបស់ Conor ប៉ុន្ដែទាំងនេះគឺជាលក្ខខណ្ឌ នៅពេលដែលយើងធ្វើកិច្ចសន្យាខ្ចីជើង ហើយយើងមិនចង់រងគ្រោះដោយសារលក្ខខណ្ឌរបស់យើងទេ”៕

អានអត្ថបទបន្ទាប់៖ កីឡាករ Man Utd ម្នាក់​ ​ប្រកាសថានឹងចាកចេញពីក្លិបក្រោយចប់រដូវកាលនេះ ទោះនៅកុងត្រាមួយឆ្នាំទៀត

Nemanja Matic បានបញ្ជាក់ថាគេនឹងចាកចេញពី Manchester United នៅដំណាច់រដូវកាលនេះ។​ ខ្សែបម្រើវ័យ៣៣ឆ្នាំ បានចំណាយពេល៥ឆ្នាំនៅ Old Trafford ប៉ុន្ដែគេពិបាកក្នុងការបង្ហាញខ្លួនក្នុងប្រកួតសម្រាប់ក្រុមបិសាចក្រហមនារដូវកាលនេះ។

អតីតកីឡាកររបស់ក្រុមតោខៀវរូបនេះ នៅសល់កុងត្រាមួយឆ្នាំទៀតក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់គេ ប៉ុន្ដែគេបានស្នើសុំក្លិប ដើម្បីផ្ទេរចេញនៅក្នុងទីផ្សារដោះដូររដូវក្ដៅនេះ។

សូមបញ្ជាក់ថា Matic បានបង្ហាញខ្លួន១៨៣ប្រកួតសម្រាប់​ Man Utd ចាប់តាំងពីចូលរួមពីក្លិប Chelsea ក្នុងរដូវក្ដៅឆ្នាំ២០១៧ ដោយរកគ្រាប់បាល់៤គ្រាប់ជូនបិសាចក្រហម។

Man Utd ត្រូវមានការងារច្រើនក្នុងការកសាងក្រុមជាថ្មីនៅតំបន់បម្រើនៅរដូវក្ដៅខាងមុខ បន្ទាប់ពីការចាកចេញរបស់ Matic។ Fred និង Scott McTominay ត្រូវបានចាត់ទុកថាជាជម្រើសដំបូងនៅក្នុងតំបន់បម្រើ ប៉ុន្ដែពួកគេលេងមិនសូវបាននឹងនរនោះទេ។

ដោយឡែកអនាគតរបស់ Paul Pogba ក៏ស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ដែរ ស្របពេលដែលកុងត្រារបស់គេនឹងអស់សុពលភាពនៅដំណាច់រដូវកាលនេះ៕

ប្រភព៖ Goal