Chelsea ជូនដំណឺងទៅតារាឆ្នើមនៅ La Liga ម្នាក់ថា គេនឹងក្លាយជាកីឡាករទី ១ ដែលក្លិបចង់នាំចូលក្រុម

ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាមានគម្រោងធ្វើឱ្យខ្សែការពារ Jules Kounde របស់ក្រុម Sevilla ក្លាយជាកីឡាករដំបូងគេ ដែលនឹងត្រូវចុះហត្ថលេខានាំចូលក្រុម ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ ។

Kounde

 

ដែលយើងបានដឹងស្រាប់ហើយ ក្លឹបតោខៀវមិនអាចទិញ លក់ ឬចរចារកិច្ចសន្យាថ្មីជាមួយកីឡាករបច្ចុប្បន្នបានទេ ដោយសារតែជាប់ទ.ណ្ឌកម្មពីសំណាក់រដ្ឋាភិបាលអង់គ្លេស ដែលនេះក៏ជាដើមហេតុធំមួយ ដែលធ្វើឱ្យខ្សែការពារ Antonio Rudiger ធ្វើការសម្រេចចិត្ត ចាកចេញពីកីឡដ្ឋាន Stamford Bridge ផងដែរ ។

Tuchel

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេយល់ឃើញថា គ្រូបង្វឹក លោក Thomas Tuchel គ្រោងនឹងចូលទៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ ដោយយ៉ាងហោចណាស់ចុះហត្ថលេខាលើខ្សែការពារថ្មីម្នាក់ ស្របពេល Kounde ត្រូវបានចាត់ទុកថាគោលដៅរយៈពេលវែង សម្រាប់ក្លិប ។

Kounde

ហើយថ្មីៗនេះ បើយោងតាមរបាយការណ៍ ពី  ​​90min បានរាយការណ៍ថា ទាំង Chelsea និង Kounde សុទ្ធតែមានបំណងចង់បញ្ចប់ការផ្ទេរឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន នៅចុងបញ្ចប់នៃរដូវកាលនេះ។

ប្រភពដដែលនេះ បានអះអាងទៀតថាកីឡាករសញ្ជាតិបារាំង ត្រូវបានជូនដំណឹងរួចហើយថាគេនឹងក្លាយជាអទិភាពទី ១ សម្រាប់ Chelsea នៅពេលដែលធនាគារពាណិជ្ជរបស់អាមេរិក Raine Group និងរដ្ឋាភិបាលអង់គ្លេស ផ្តល់សិទ្ធិក្នុងការចូលកាន់កាប់ក្លិបអង់គ្លេស ជំនួសប្រធានក្លិបលោក Roman Abramovitch៕

ប្រភព: Sportsmole

អានអត្ថបទបន្ទាប់៖ Klopp និយាយគួរឱ្យគោរពបែបនេះ បើទោះបីជា Liverpool ឈ្នះ Villarreal 2-0 យប់មិញ

អ្នកចាត់ការ Jurgen Klopp បានសារភាពថា ការប្រជែងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មិនទាន់បញ្ចប់ទេសម្រាប់ Villarreal ទោះបីជា Liverpool ទទួលបានជ័យជម្នះដោយលទ្ធផល ២-០ កាលពីថ្ងៃពុធក៏ដោយ។

អ្នកចាត់ការអាល្លឺម៉ង់រូបនេះ បានបញ្ជាក់ថា ក្រុមហង្សក្រហមត្រូវការបង្ហាញការលេងឱ្យកាន់តែល្អនៅ Estadio de la Ceramica ដើម្បីអាចធានាឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។

នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតលោក Klopp បាននិយាយថា៖ “ខ្ញុំពេញចិត្តការប្រកួតនៅតង់ទី១ខ្លាំងណាស់, ប៉ុន្ដែយើងខ្វះខាតគ្រាប់បាល់។ ពួកគេគួរតែដាក់សម្ពាធមកលើយើង ប៉ុន្ដែយើងធ្វើបានល្អដើម្បីគ្រប់គ្រងលើពួកគេ។ ប៉ុន្ដែលទ្ធផល ២-០ ជាលទ្ធផលគ្រោះ.ថ្នាក់មួយ។ វាគាន់តែជាការប្រកួតពាក់កណ្ដាលប៉ុណ្ណោះ”។

“មិនទាន់មានអ្វីកើតឡើងនៅឡើយ។ យើងត្រូវតែលេងតង់ទី២ដូចជាតង់ទី១។ យើងនាំមុខ ២-០ ឡើង។ វានឹងក្លាយជាបរិយាកាសដ៏លំបាក។ វានឹងមានភាពខុសប្លែក។ យើងបានឃើញថាក្រុមនេះ ក្រុមនេះបានប្រឹងប្រែងសម្រាប់គ្រូបង្វឹករបស់ពួកគេ ហើយខ្ញុំប្រាកដថា ពួកគេនឹងប្រឹងប្រែងដើម្បីឡើងផ្ដាច់ព្រ័ត្រ”៕

ប្រភព៖ Marca