Klopp បញ្ជាក់ច្បាស់ៗថា Liverpool គ្មានចិត្តចង់ដណ្តើមយកគោលដៅធំរបស់ R.Madrid រូបនេះទេ

គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមរបស់លោកនឹងមិនព្យាយាមចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Kylian Mbappe មកនោះទេ ។

Jurgen Klopp 

ជាក់ស្តែងក្រុម Liverpool កន្លងមក ត្រូវបានគេរាយការណ៍ថា បានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ចំពេលរូបគេ កាន់កៀកផុតកុងត្រាជាមួយក្លិប Paris Saint-Germain ។

Mbappe

តែទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាមានការរំពឹងទុកជាច្រើនក៏ដោយ ប៉ុន្តែក្លិប Real Madrid នៅតែជាក្រុមដែលកំពុងនាំមុខគេ ដើម្បីនាំយកខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំមកចូលរួមជាមួយពួកគេ  ស្របពេល Liverpool ហាក់មិនមានចិត្តចូលរួមប្រជែង នោះឡើយ ។

Mbappe

ហើយមិនតែប៉ុណ្ណោះ ទាក់ទងជាមួយទំនាក់ទំនងនេះ លោក Jurgen Klopp បានចេញមុខបញ្ជាក់ថា ៖ “ពិតណាស់ យើងចាប់អារម្មណ៍លើ Kylian Mbappe យើងមិនបានពិការភ្នែកទេ! ប៉ុន្តែ​យើង​មិន​ស្ថិតនៅក្នុងាករប្រកួតប្រជែង ដើម្បីដណ្តើមយក Mbappe ទេ… យើង​មិន​អាច​ទេ។​ វាត្រូវតែមានក្លិបផ្សេងទៀតចូលរួម ប៉ុន្តែវាមិនអីទេ វាល្អសម្រាប់ Kylian” ៕

ប្រភព: Football-Espana