Messi ថាគេនឹងពិចារណាវិលត្រលប់ទៅកាន់ Barca វិញ លុះត្រាតែក្លិបត្រូវលក់កីឡាកររូបនេះចេញសិន

តារាឆ្នើមរបស់ក្លិប PSG កីឡាករ Lionel Messi កន្លងមកនេះ ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការវិលត្រលប់មកកាន់ក្រុម Barcelona វិញ ប៉ុន្តែយ៉ាងណា ការផ្ទេរនេះអាចកើតឡើងបាន លុះត្រាតែកីឡាករនៅក្នុងក្រុម Barca រូបនេះ ត្រូវចាកចេញជាមុនសិន ។

Messi

ជាក់ស្តែង ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន បានបង្ខំចិត្តចាកចេញពីទឹកដី Camp Nou កាលពីរដូវក្តៅមុន បន្ទាប់ពីចាយពេលអស់ ១៧ ឆ្នាំ ដោយសារតែក្លិបកាតាឡាន់ មិនអាចមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្តល់ជូនកុងត្រាថ្មី សម្រាប់រូបគេ ។

យ៉ាងណា Messi ឥឡូវនេះ មានពាក្យចចាមអារ៉ាមថា កំពុងពិចារណាត្រលប់មកកាន់ទឹកដី Camp Nou វិញ នៅឆ្នាំ ២០២៣ បន្ទាប់ពីកុងត្រារបស់គេជាមួយក្លិបយក្ស Ligue 1 ត្រូវអស់សុពលភាព ។

Messi

ដោយឡែក កាលពីប៉ុន្មានខែមុន អ្នកចាត់ការក្លិប Barcelona លោក Xavi បាននិយាយថា ទ្វារនឹងបើកចំហរសម្រាប់ Messi ជានិច្ច ប៉ុន្តែបើយោងតាមសារព័ត៌មានអេស្ប៉ាញ El Nacional បានអះអាងថា ការផ្ទេរអាចកើតឡើងទៅបាន លុះត្រាតែមានលក្ខខណ្ឌពិសេសមួយ ។

Pique

ប្រភពដដែលនេះ បានបង្ហាញថាទៀតថា Messi ចង់ឱ្យក្លិប Barca ​លក់ Pique ចេញជាមុនសិន មុនពេលគេវិលត្រលប់ទៅវិញ ខណៈ​ទំនាក់​ទំនង​រវាង​កីឡាករ​ទាំង​ពីរ​ ត្រូវបានគេយល់ថាមានភាពល្អក់កក ៕

ប្រភព: Sportskeeda