Arsenal ប្រឈ.ម​របូត​គ្រាប់​ពេជ្រ​រូប​នេះ​ចេញ​ពី​ដៃ បើ​ហ៊ាន​តែ​មិន​បាន​លេង UCL

ប្រកួត​ជុំ​ទី ៣៨ សម្រាប់​ការ​ប៉ះ Norwich City ខាង​ក្លឹប Spurs សុំ​ត្រឹម​តែ ១ ពិន្ទុ ពោល​ការ​លេង​យក​ស្មើ គឺ​អាច​ឲ្យ​ពួក​គេ​ឡើង​ទៅ​កាន់​កៅអី UCL រដូវ​កាល​ក្រោយ​បាន​ហើយ ក៏​ប៉ុន្តែ​បើ​ចាញ់ ជួន​ពេល​ដែល Arsenal អាច​យក​ឈ្នះ​ទៅ​លើ Everton បាន នោះ​ឱកាស​ នឹង​ត្រូវ​ធ្លាក់​ទៅ​ក្រុម​លោក Mikel Arteta វិញ។ លទ្ធផល​បែប​ណា នឹង​សម្រេច​នៅ​វេលា​ម៉ោង ១០:០០ នាទី​យប់ ថ្ងៃ​អាទិត្យ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

Arteta

ងាក​ទៅ​ស្ថានភាព​កីឡាករ​ក្នុង​ក្លឹប Arsenal វិញ បើ​តាម​សារព័ត៌មាន The Sun ចុះ​ផ្សាយ​ថា Bukayo Saka ជា​គ្រាប់​ពេជ្រ​ប្រចាំ​ក្លឹប គឺ​មាន​ភាគរយ​អាច​នឹង​ចាកចេញ ដើម្បី​ចាប់​យក​ឱកាស​ទៅ​លេង​នៅ​ក្លឹប​ថ្មី ដែល​អាច​មាន​កៅអី​នៅ UCL។ យុវជន​វ័យ ២០ ឆ្នាំ អាច​ជា​ពិចារណា​ការ​ផ្លាស់​ទៅ​ក្លឹប​មេឃ​ខៀវ Manchester City ឬ​ក៏ Liverpool។

សម្រាប់ Saka ដ្បិត​បើ​សុពលភាព​កុងត្រា​របស់​គេ​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ តែ​ការ​បន្ត​ថ្មី គឺ​នៅ​មិន​ទាន់​លឺ​ដំណឹង ហើយ​ការ​ចាកចេញ ចេះ​តែ​ល្ហិចល្ហៀង​ឥត​ឈប់ ជា​ពិសេស​ជាមួយ​ភាគី​ក្លឹប​មេឃ​ខៀវ​ផ្ទាល់​តែ​ម្តង។

Saka
Saka

ស្ថិតិ​អតីត​យុវជន​ថ្នាល​រូប​នេះ រក​បាន ១១ គ្រាប់​និង Assist ៦ លើក នៅ​ការ​បង្ហាញ​ខ្លួន ៤២ ប្រកួត​ឲ្យ​ក្រុម​លោក Arteta។ សម្រាប់ City ទំនង​អាច​ជា​នឹង​ចង់​បាន Saka ទៅ​បំពេញ​កន្លែង Riyad Mahrez នៅ​តំបន់​ប្រយុទ្ធ​ស្លាប៕

ប្រភព៖ The Sun