ជើងចាស់ Barnes ជឿថាកីឡាករ ៣ រូបនេះ អាចនឹងមានរដូវកាលល្អបំផុត បើគ្មានវត្តមានរបស់ Ronaldo

វីរបុរសក្រុមហង្សក្រហម Liverpool លោក John Barnes ថ្មីៗនេះ បានធ្វើការស្តីបន្ទោសចំៗទៅលើវត្តមានរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo សម្រាប់រដូវកាលដ៏គួរឱ្យខកចិត្តបំផុតរបស់ក្រុមបិសាចក្រហម Manchester United នៅរដូវកាលនេះ ។

Barnes

មិនតែប៉ុណ្ណោះ​ ដោយបាននិយាយ នៅក្នុងផតឃែស របស់លោក William Hill  បុរសវ័យ ៥៨ ឆ្នាំរូបនេះ បានលើកឡើងទៀតថាការមកដល់របស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ បានធ្វើឱ្យក្រុម មិនមានភាពចុះសម្រុងនឹងគ្នា ។

Ronaldo

លើសពីនេះ លោក Barnes  ក៏បានបញ្ជាក់ផងដែរថា កីឡាករដូចជា Bruno Fernandes, Marcus Rashford និង Jadon Sancho អាចនឹងមានរដូវកាលល្អប្រសើជាងនេះ ប្រសិនបើអតីតកីឡាករ Real Madrid មិននៅក្នុងក្រុមទេនោះ ។

Fernandes, Marcus Rashford

បន្ថែមពីនេះ លោកននិយាយថា ៖ “ Ronaldo បានជះឥទ្ធពលដល់កីឡាករផ្សេងទៀត ។ ខ្ញុំគិតថា Marcus Rashford Bruno , Fernandes , Jadon Sancho អាចនឹង​មាន​រដូវ​កាល​ល្អ​ប្រសើជាងនេះ បើគ្មាន Ronaldo ។ អ្នកណាចុះហត្ថលេខាជាមួយ Ronaldo វាជាកំហុសរបស់ពួកគេ” ៕

ប្រភព: AF