SPORT: ក្លិបមួយនៅ Premier League ហ៊ានចាយ៥០លានអឺរ៉ូ ដើម្បីយក Gavi ពី Barca

Barcelona កំពុង​ស្ថិត​នៅក្នុងការចរចាជាមួយ​ក្លិ​ប​ធំ​មួយ​នៅ​អង់គ្លេស ដែល​កំពុង​ចង់​បាន​សមាជិក​ម្នាក់នៅក្នុង​ក្រុម​របស់​ពួកគេ​គឺ Gavi ស្របពេល​ដែល​ក្លិប​កាតាឡូញ៉ា​ព្យាយាម ក្នុង​ការ​ស្នើ​ឱ្យ​កីឡាករ​រូបនោះ​បន្ដកិច្ចសន្យា​ថ្មី។

ការ​ចរចា​រវាង ភ្នាក់ងារ​របស់​កីឡាករ​គឺ​លោក Ivan de la Pena ជា​មួយ​ក្លិប​អ្នក​មាន​បុណ្យ មាន​ភាព​ជាប់គាំង ប៉ុន្ដែ​មាន​ការរំពឹង​ថា​នឹង​មាន​ដំណោះស្រាយ​នៅ​ពេល​ឆាប់ៗ។

អ្វីដែល Barca មានសង្ឃឹមខ្ពស់នោះគឺខ្សែបម្រើឆ្នើមវ័យក្មេង Gavi ចង់បន្ដលេងនៅ Camp Nou។ ប៉ុន្ដែក្លិបយក្សអង់គ្លេស​ Liverpool អាចហ៊ានចំណាយ៥០លានអឺរ៉ូ ដើម្បីថ្ពក់យកកីឡាករអេស្ប៉ាញរូបនេះទៅចូលរួមនៅ Anfield។

ប៉ុន្ដែលុយមិនអាចទិញទឹកចិត្ត Gavi បាននោះទេ ហើយកីឡាកររូបនេះផ្ទាល់មានភាពរីករាយនៅ Barcelona ជាទីដែលជួយពង្រឹងសមត្ថភាពរបស់គេ ឱ្យក្លាយជាកីឡាករលេចធ្លោមួយរូបក្នុងរយៈពេលចុងក្រោយកន្លងមកនេះ។

ការចាកចេញពី La Liga ទៅចូលរួមក្លិបអង់គ្លេស មិនមែនជាបំណងប្រាថ្នារបស់ Gavi ឡើយ៕

ប្រភព៖ SPORT