ភ្នែក​មុ.ត​ណាស់! Xavi សម្លឹង​ឃើញ​កីឡាករ​គុណភាព ឥត​តម្លៃ​ខ្លួន ២ រូប ចង់​នាំ​ចូល​ក្លឹប Barca

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ចង់​នាំ​យក​ខ្សែ​ប្រយុទ្ធ​ឥត​តម្លៃ​ខ្លួន​ ២ រូប នៅ​ទំនេរ​ជើង​ស្រាប់​លើ​ទីផ្សារ​ដោះដូរ ពោល​បើ​ចរចា​សម្រេច គឺ​ប្រុង​យក​ទាំង​ ២ តែ​ម្តង។ រាប់​បាន​ជា​គោលដៅ​ដ៏​សក្ដិសម ព្រោះ​សុទ្ធ​ជា​កីឡាករ​មាន​គុណភាព​ស្រាប់ ហើយ​អត់​ទាមទារ​ឲ្យ​ចំណាយ​សូម្បី​មួយ​សេន្ត។

Xavi

តាម​សារព័ត៌មាន Fichajes ចុះ​ផ្សាយ​ថា ដ្បិត​បើ​អ្នក​មាន​បុណ្យ បាន​ដាក់​គោលដៅ​ចង់​នាំ​ចូល​ Robert Lewandowski តែ​ក៏​មាន​រ៉ាដា​បម្រុង ២ រូប​ផ្សេង​ទៀត​ដែរ រួម​មាន Angel di Maria និង Edinson Cavani ជា​កីឡាករ​ទើប​ផុត​កុងត្រា​នៅ​ក្លឹប Paris Saint-Germain និង Manchester United។ ល្ហិចល្ហៀង​តាម​ចចាមអារ៉ាម​ចុះ​ផ្សាយ ពួក​គេ​ផ្ទាល់​ក៏​បាន​គិតគូរ​ចង់​ជ្រើស​យក Barcelona ជា​ទ្រនំ​បន្ទាប់​ផង​ដែរ។

បញ្ជាក់​ថា Cavani កាល​ពី​រដូវ​កាល​ មិន​ទាន់​មាន Ronaldo មក Old Trafford គេ​ធ្វើ​បាន​ល្អ​ណាស់ ដល់​តែ​រដូវ​កាល​ចុងក្រោយ មិន​សូវ​បាន​លេង សឹង​តែ​បាត់​មុខ​ពី​ទីលាន។ សរុប​ស្ថិតិ ៥៩ ប្រកួត ក៏​រក​បាន ១៩ គ្រាប់​និង Assist ៧ លើក មុន​ការ​ដើរ​ចេញ​ពី​ក្លឹប​នៅ​ឯ​ទឹកដី​អង់គ្លេស។

Cavani
Di Maria

ងាក​ទៅ Di Maria គេ​អាច​មក​បំពេញ​កន្លែង Ousmane Dembele ដ៏​សក្តិសម​បំផុត ប្រសិន​ជា​កីឡាករ​បារាំង​ត្រូវ​ចាកចេញ​ពិត​មែន។ ស្ថិតិ​រដូវ​កាល​ចាស់​ឲ្យ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន ក៏​រក​បាន ៥ គ្រាប់​និង Assist ៩ លើក នៅ​ការ​បង្ហាញ​ខ្លួន ៣១ ប្រកួត៕

ប្រភព៖ Fichajes