កីឡាករ១០រូប ដែលមានអ្នកស្វែងរកច្រើនជាងគេនៅលើអ៊ីនធើណែត

Cristiano Ronaldo គឺជាតារាឆ្នើមដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក នេះបើតាមទិន្នន័យដែលបានបង្ហាញ។ ខ្សែប្រយុទ្ធរបស់ Manchester United វ័យ២៧ឆ្នាំរូបនេះ នៅតែបង្ហាញសមត្ថភាពបានយ៉ាងល្អ ទោះបីជាមានវ័យជ្រេទៅហើយក្ដី។

ហើយបើយោងតាមប្រភពពី bettingdotcom បានបង្ហាញការឈ្មោះរបស់ ខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះ មានអ្នកស្វែងរកច្រើនបំផុតនៅលើអ៊ីនធើណែត។ ជាមធ្យមឈ្មោះរបស់ Ronaldo មានអ្នកស្វែងរក១១លានដង ក្នុងមួយខែ។

អ្នកដែលទទួលបានការស្វែងរកច្រើនបំផុតបន្ទាប់គឺ កីឡាករឆ្នើមបាល់ទាត់អាមេរិក(American football) Ryan Ramczyk មានអ្នកស្វែងរក ៦.១លានដងក្នុងមួយខែ បន្ទាប់មកគឺ Neymar មានការស្វែងរក ៥.៨លានដង។

អ្នកបន្ទាប់គឺ វីរបុរសបាល់បោះនៅស្ថាប័ន NBA, LeBron James មានការស្វែងរក ៥.៣លានដង ដោយនាំមុខ ម្ចាស់ពាន Ballon d’Or ៧សម័យ Lionel Messi ដែលឈរនៅលេខ៥។

Messi

បន្ទាប់ពី Messi គឺម្ចាស់ជើងឯក Super Bowl, Tom Brady បន្ដដោយ កីឡាករប្រណាំងរថយន្ដ Formula One ពីររូបគឺ Lewis Hamilton និង Max Verstappen។

Aaron Rodgers ជាកីឡាករបាល់ទាត់អាមេរិកទី៣ក្នុងបញ្ជីនេះ និងឈរនៅក្នុងចំណាត់ថ្នាក់លេខ៩ ហើយអ្នកលេងគុណចម្រុះ Conor McGregor ឈរនៅលេខចុងក្រោយក្នុងចំណោម Top 10៕