ស្ងាត់ៗ Juve ត្រៀមប្រកាសផ្លូវការ ពីការមកដល់របស់តារាឆ្នើម ២ រូប នៅក្នុងពេលឆាប់ៗនេះ

ខណ:​ពេល​ដែល​រដូវ​កាល​ថ្មី​ កាន់​តែ​កៀក​ខិត​ជិត​មក​ដល់​ ក្លិប​សេះ​បង្កង់​ Juventus នៅ​មួយ​រយ:​ពេល​ចុង​ក្រោយ​នេះ​ ហាក់​កំពុង​ព្យាយាម​យ៉ាង​សស្រាក់​សស្រាំ​ ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ជម្រើស​កីឡាករ​ថ្មីៗ​ មក​កាន់​ក្រុម​របស់​ខ្លួន​ ។

Allegri 

ហើយយ៉ាងណា យោងតាមសារព័ត៌មានអ៊ីតាលីមួយ បានបង្ហាញថា ទាំង Angel Di Maria និង Paul Pogba នឹងធ្វើដណើរមកកាន់ទីក្រុង Turin ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីចុះហត្ថលេខាជាមួយក្រុម Juventus នៅពេលដែល Pogba អាចនឹងមកដល់នៅថ្ងៃសុក្រ ខណ: Di Maria នឹងមកដល់ នៅចុងសប្តាហ៍នេះ ។

គួរឱ្យដឹងផងដែរថា ក្លិប PSG និង Man City ក៏បានបង្ហាញការចាប់អារម្មណ៍ខ្លាំង ទៅលើខ្សែបម្រើ Pogba ផងដែរ ប៉ុន្តែយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិបារាំងរូបនេះ បានសម្រេចចិត្តចុះកិច្ចព្រមព្រៀងជាមួយអតីតក្លិបរបស់គេ ដើម្បីអាចវិលទៅលេងនៅប្រទេសអ៊ីតាលីវិញ ។

ទន្ទឹមនឹងនេះ បន្ទាប់ពីបានចាកចេញពីក្រុម PSG កីឡាករ Di Maria បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លិប Barcelcona ប៉ុន្តែនៅទីបំផុត គេមិនបានឈានដល់ការយល់ព្រមជាមួយក្លិបអេស្ប៉ាញនោះទេ ហើយបែជាសម្រេចចិត្តទទួលយកសំណើរបស់ក្លិប Juventus ជំនួសវិញ ជាមួយនឹងការចុះកុងត្រារយ:ពេល ១ ឆ្នាំ ៕

ប្រភព: Sportmob