លេចលឺថា Ronaldo កំពុងស្នើសុំឱ្យក្លិបធំមួយនេះ ចុះហត្ថលេខានាំយកគេចេញពី Man Utd

ថ្មីៗ​នេះ​ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​បញ្ចុះ​បញ្ចូល​ឱ្យ​ក្លិប​ធំ​នៅ​ La Liga ចុះ​ហត្ថលេខា​នាំ​យក​ខ្លួន​ ចេញ​ពី​ក្លិប​បិសាច​ក្រហម​ Manchester United នៅ​ទីផ្សារ​ដូវ​ក្តៅ​នេះ​ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​កាសែត​អេស្ប៉ាញ​ Diario AS

Ronaldo 

ជាការពិតណាស់ Ronaldo កំពុងស្វែងរកលទ្ធភាពក្នុងការផ្លាស់ប្តូរក្លិប នៅទីផ្សាររដូវក្តៅនេះ បន្ទាប់ពីបានជូនដំណឹងទៅកាន់ Man Utd អំពីការសម្រេចចិត្តរបស់គេ ក្នុងការចាកចេញពីទឹកដី​ Old Trafford ដើម្បីស្វែងរកឱកាសលេងនៅពានរង្វាន់ Champions League

ហើយឥឡូវនេះ វាត្រូវបានគេយល់ថា Ronaldo អាចវិល​ត្រឡប់​ទៅ La Liga វិញ នៅពេលដែល ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ បានបញ្ចុះបញ្ចូលអ្នកចាត់ការក្រុម Atletico Madrid លោក Diego Simeone ឱ្យចុះហត្ថលេខាលើរូបគេ។

យ៉ាងណានេះអាចជាដំណឹងគួឱ្យភ្ញាក់ផ្អើលមួយ នៅពេលដែល Ronaldo ធ្លាប់មានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយក្លិប Real Madrid ដោយបានចូលរួមជាមួយពួកគេពីក្រុម Manchester United ក្នុងរដូវក្តៅឆ្នាំ ២០០៩ ក្នុងតម្លៃកំណត់ត្រាពិភពលោក ៨០ លានផោន ហើយខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទីច្រើនបំផុតរបស់​ Los Blancos ទៀតផង៕

ប្រភព: AF