មិនមែន UCL ប៉ុន្ដែជាពានមួយនេះដែល De Bruyne ចង់ឈ្នះបំផុតក្នុងរដូវកាលនេះ

Kevin de Bruyne រង់ចាំយ៉ាងអន្ទះសារចំពោះការចាប់ផ្ដើមរដូកាលនៅ Premier League និង UEFA Champions League សម្រាប់ Manchester City និង ការប្រកួត FIFA World Cup សម្រាប់ក្រុមជម្រើសជាតិបែលហ្ស៊ិក។

តារាឆ្នើមរបស់ Man City រូបនេះ ត្រូវបានសួរសំណួរថាតើ ពានរង្វាន់មួយណាដែលគេចង់ឈ្នះបំផុត នៅក្នុងរដូវកាលថ្មី ដែលនឹងចាប់ផ្ដើមនាពេលឆាប់ៗនេះ។

ខ្សែបម្រើវ័យ៣១ឆ្នាំ បាននិយាយថា៖ “ខ្ញុំគិតថា ការឈ្នះ World Cup ព្រោះថាពាននេះលេងរាល់៤ឆ្នាំម្ដង។ បន្ថែមពីលើនេះ យើងគឺជាប្រទេសដ៏តូច ដូច្នេះការឈ្នះ World Cup គឺការងារដ៏លំបាក។ ប្រសិនបើយើងអាចធ្វើបានសម្រាប់ប្រទេសរបស់យើង នោះអាចជារឿងដែលមិនគួរឱ្យជឿ។ ប៉ុន្ដែខ្ញុំមិនចង់ជ្រើសរើសនោះទេ”។

ដូចដែលអ្នកនិយមបាល់ទាត់ភាគច្រើនបានដឹងហើយថា Man City បានចំណាយទឹកប្រាក់ជាច្រើន ដើម្បីក្ដោបក្ដាប់តំណែងជាជើងឯក Premier League និងពានរង្វាន់ទ្វីបអឺរ៉ុប Champions League។

ប៉ុន្ដែបើគិតមកទល់នឹងពេលនេះ ពួកគេមិនទាន់ឈ្នះ UCL នៅឡើយទេ ដោយលទ្ធភាពខ្ពស់បំផុតដែលក្រុមមេឃខៀវអាចធ្វើបានគឺឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក្នុងឆ្នាំ២០២១ ហើយ De Bruyne គិតថា ការរិះគន់ចំពោះក្រុមរបស់ខ្លួន ដែលមិនអាចឈ្នះពាននេះ ជារឿងដែលអយុត្តិធម៌”៕

ប្រភព៖ Goal