កីឡាករ Man Utd ៦ រូប កំពុងស្ថិតនៅក្នុងបញ្ជីត្រូវលក់ចេញ នៅទីផ្សាររដូវក្តៅនេះ

ថ្មីៗ​នេះ​ ក្លិប​បិសាច​ក្រហម​ Manchester United បាន​ដាក់​ឈ្មោះ​កីឡាករ​នៅ​ក្នុង​ក្រុម​របស់​ពួក​គេ​ចំនួន​ ៣ រូប​ ដែល​នឹង​ត្រូវ​លក់​ចេញ​ នៅ​មុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ រដូវ​ក្តៅ​នេះ​ បិទ​ទ្វារ​វិញ​ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារ​ព័ត៌មាន​ Manchester Evening News

Ten Hag 

គួរឱ្យដឹងថាកន្លងមក ក្លិប Man Utd បានចុចឈ្មោះ ខ្សែការពារកណ្តាល Eric Bailly , Phil Jones និង Axel Tuanzebe ជាកីឡាករដែលត្រូវលក់ចេញ ជាមួយនឹងក្លិប កំពុងតែមានភាពមមាញឹក នៅក្នុងទីផ្សារដោះដូរ ក្រោមដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Erik ten Hag

ហើយឥឡូវនេះ បើយោងតាមការចុះផ្សាយចុងក្រោយ បានបង្ហាញថា កីឡាករចំនួន ៣ រូបផ្សេងទៀត ដូចជា Alex Telles , Aaron Wan-Bissaka និង Brandon Williams ក៏នឹងត្រូវដាក់លក់ចេញផងដែរ ។

បញ្ជាក់ផងដែរថា ថ្មីៗនេះ អ្នកចាត់ការក្រុមសញ្ជាតិហូឡង់ បានចុះហត្ថលេខានាំយកកីឡាករ Christian Eriksen , Lisandro Martinez និង Tyrell Malacia ដើម្បីមកពង្រឹងក្រុមរបស់លោកបន្ថែមទៀត សម្រាប់ត្រៀម មុនរដូវកាលថ្មីបើកឡើងវិញ ។

ទន្ទឹមនឹងការមកដល់នោះ ក្លិប Man Utd ក៏បានធ្វើការចែកផ្លូវជាមួយ Nemanja Matic, Paul Pogba, Jesse Lingard, Edinson Cavani និង Juan Mata រួចរាល់ហើយផងដែរ ប៉ុន្តែឥឡូវនេះ វាត្រូវបានគេជឿថា ក្លិបនឹងបើកចំហរក្នុងការបន្ថែមឈ្មោះកីឡាករប្រាំមួយផ្សេងទៀត ដើម្បីលក់ចេញ នៅទីផ្សាររដូវក្តៅនេះ ៕

ប្រភព: AF