Sanchez កាន់តែខិតកៀកទៅក្លិបមួយនៅ Ligue 1 ក្រោយទើបចែកផ្លូវជាមួយ Inter

ក្លិប Inter Milan បានប្រកាសពីការបញ្ចប់កុងត្រា ខ្សែប្រយុទ្ធ Alexis Sanchez ស្របពេលមានការរាយការណ៍ថា កីឡាកររូបនេះ នឹងផ្លាស់ទៅចូលរួមក្លិបបារាំង Marseille។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Sanchez បានមកចូលរួមនៅទឹកដី San Siro ពី Manchester United ក្នុងឆ្នាំ២០១៩ ដោយដំបូងឡើយ បានព្រមព្រៀងក្នុងកិច្ចសន្យាខ្ចីជើង១រដូវកាល មុនពេលផ្ទេរជាអចិន្ដ្រៃយ៍ ក្នុងឆ្នាំ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែប្រយុទ្ធជម្រើសជាតិឈីលីរូបនេះ បានរួមចំណែកជួយ Inter ឈ្នះជើងឯក Serie A ក្នុងរដូវកាល ២០២០-២១ ហើយក៏បានរកគ្រាប់បាល់ជ័យជម្នះទល់ Juventus ក្នុងការប្រកួត Supercoppa Italiana កាលពីខែមករាផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Sanchez រកគ្រាប់បាល់៥គ្រាប់ ពីការបង្ហាញខ្លួន២៧ប្រកួត នៅ Serie A សម្រាប់ Inter ក្នុងរដូវកាលមុន ដោយក្នុងចំណោមនោះ គេលេងក្នុងជម្រើស១១នាក់ដំបូងតែ៧លើកប៉ុណ្ណោះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Live Score​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​