Dortmund យកបានកីឡាករសម្បូរបទពិសោធម្នាក់ ជំនួស Haller

ក្លិប Borussia Dortmund បានសម្រេចការផ្ទេរ ខ្សែប្រយុទ្ធ Anthony Modeste ពីក្លិប Cologne ក្នុងតម្លៃ ដែលត្រូវបានរាយការណ៍ថា ប្រមាណ ៥លានអឺរ៉ូ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករវ័យ៣៤ឆ្នាំ សម្បូរបទពិសោធរូបនេះ បានស៊ីញ៉េកុងត្រារយៈពេល១ឆ្នាំ បន្ទាប់ពីខ្សែប្រយុទ្ធចំណូលថ្មី Sebastien Haller ត្រូវបានរំពឹងថា នឹងខកខានចូលរួមជាច្រើនប្រកួត ក្រោយទទួលការវះកាត់ជំងឺមហារីក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Haller បានផ្ទេរមកចូលរួម Dortmund ដើម្បីជំនួស Erling Haaland ដែលបានចាកចេញទៅ Manchester City នៅក្នុងទីផ្សារដោះដូររដូវក្ដៅនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា Modeste ជាកីឡាករម្នាក់ដែលមានបទពិសោធជោកជាំនៅលីគកំពូលអង់គ្លេស ដោយបានបង្ហាញខ្លួន១០៩លើក និងរកគ្រាប់បាល់៨៣គ្រាប់ សម្រាប់ការចំណាយពេល ២ឆ្នាំនៅ Hoffenheim មុនពេលចូលរួម Cologne ពីរលើក៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Live Score​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​