Joe Cole ថា​ក្លឹប​ ៣ នេះ សង្ឃឹម​ខ្ពស់​ជាង Real Madrid នឹង​លើក​ពាន UCL ២០២២/២៣

បើ​ទោះ​បី Real Madrid បង្ហាញ​ទម្រង់​លេង​បាន​ល្អ តាម​រយៈ​ការ​លើក​ពាន​រង្វាន់​លីគ​កំពូល និង​ពាន​អឺរ៉ុប​នៅ​រដូវ​ចាស់ តែ​ងាក​ទៅ​ការ​យល់​ឃើញ​របស់ Joe Cole គឺ​សម្លឹង​ឃើញ​ផ្សេង ដោយ​ជឿ​ថា​ក្លឹប​ការពារ​ជើង​ឯក នឹង​នៅ​ចាញ់​ប្រៀប​ក្លឹប​យក្ស ៤ ផ្សេង​ទៀត។

Joe Cole
UCL

អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស បែរ​ជា​ចុច​ឈ្មោះ​ក្លឹប ២ នៅ​អង់គ្លេស ១ នៅ​អាល្លឺម៉ង់ និង ១ នៅ​បារាំង ជា​ជាង​ក្លឹប​យក្ស​អេស្ប៉ាញ អំពី​ការ​ប្រជែង​ពាន​រង្វាន់​អឺរ៉ុប រដូវ​កាល ២០២២/២៣។ បញ្ជាក់​ថា ការ​ចាប់ឆ្នោត​ក្រុម​ត្រូវ​ប៉ះ​គ្នា នឹង​បង្ហាញ​ចុង​ខែ​សីហា ហើយ​ការ​ប្រកួត​ឈាន​ចូល​នៅ​រំលង​ពីរ​សប្តាហ៍​បន្ទាប់ ខែ​កញ្ញា។

ប្រាប់​ទៅ BT Sport លោក Cole បញ្ជាក់៖ “ខ្ញុំ​នៅ​តែ​គិត​ថា PSG, Man City, Liverpool និង Bayern Munich ស្ថិត​នៅ​កម្រិត​លើ Real Madrid ពួក​គេ​ជា​ក្លឹប​ដែល​មាន​លទ្ធភាព​ខ្ពស់​នឹង​អាច​ឈ្នះ​ពាន​អឺរ៉ុប នៅ​ឆ្នាំ​បន្ទាប់”។

Liverpool

លោក​បន្ត៖ “ខ្ញុំ​យល់​ថា Real Madrid ជា​ក្លឹប​ឈ្នះ​ជើង​ឯក មាន​បណ្តុំ​កីឡាករ​លំដាប់ World class ដែល​យើង​សម​តែ​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ពួក​គេ តែ​យ៉ាង​ណា​យើង​មើល​ប្រកួត​ទល់ Chelsea, Man City ឬ​សូម្បី​តែ​វគ្គ​ផ្តាច់ព្រ័ត្រ​ចុះ Courtois គេ​ធ្វើ​បាន​ល្អ​ណាស់ សឹង​តែ​ល្អ​បំផុត​ក្នុង​អាជីព តើ​គិត​ថា​វា​ទៅ​រួច​ទេ ពួក​គេ​នឹង​អាច​ធ្វើ​បាន​ល្អ​ម្តង​ទៀត”៕

ប្រភព៖ BT Sport