ម្ដាយរបស់​ CR7 រំពឹងថាចៅប្រុសរបស់ខ្លួន នឹងចូលរួមក្លិបមួយនេះ

ម្ដាយរបស់ Cristiano​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Ronaldo, អ្នកស្រី Dolores Aveiro ធ្លាប់បាននិយាយថា កូនប្រុសរបស់អ្នកស្រី អាចនឹងមានលទ្ធភាព ក្នុងការត្រលប់ទៅចូលរួមក្រុម Sporting Lisbon ដែលជាក្លិបដំបូងដែលគេចាប់ផ្ដើមអាជីពបាល់ទាត់។

Ronaldo បានបង្ហាញខ្លួនជាផ្លូវការ ៣១ប្រកួតសម្រាប់ក្រុមធំរបស់ Sporting​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយរកគ្រាប់បាល់៥គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុម៦គ្រាប់ មុនពេលចាកចេញទៅចូលរួម Manchester United។

អ្នកស្រី Aveiro បានសារភាពថា ប្រសិនបើ Ronaldo មិនត្រលប់ទៅចូលរួមក្លិបចាស់របស់គេនៅព័រទុយហ្កាល់វិញទេនោះ កូនប្រុសរបស់គេ Cristiano Jr. ដែលកំពុងលេងនៅក្នុងក្រុមយុវជនរបស់ Manchester United អាចនឹងទៅលេងឱ្យក្លិប Sporting។

ម្ដាយរបស់ Ronaldo បាននិយាយថា៖ “ប្រសិនបើ Ronaldo​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនទៅទេ, កូនប្រុសរបស់គេ, Cristianinho នឹងទៅ”។

“គេ(Ronaldo) មានអ្នកស្នងតំណែងរួចទៅហើយគឺ Cristinho។ ប្រសិនបើបំណងរបស់ ម្ដាយ និងជីដូនម្នាក់អាចត្រូវបានបំពេញ, នាពេលអនាគតដ៏ខ្លី កូនប្រុសរបស់គេម្នាក់នឹងលេងនៅ Sporting”។

រដូវកាលនេះ ជារដូវកាលដ៏លំបាកបំផុតមួយសម្រាប់ Ronaldo​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងអាជីពបាល់ទាត់របស់គេ។ ខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះ រកគ្រាប់បាល់បានតែ១គ្រាប់ប៉ុណ្ណោះ សម្រាប់ Man Utd គ្រប់ពានរង្វាន់ទាំងអស់៕

ប្រភព៖ AS