ខ្សែប្រយុទ្ធមួយរូប ថាសម្រេចចិត្តឆាប់ពេក ក្នុងការចូលរួម Real Madrid

ខ្សែប្រយុទ្ធ Luka​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Jovic បាននិយាយថា គេគួរតែរង់ចាំបង្កើនបទពិសោធន៍បន្ថែមទៀតសិន មុនពេលដែលផ្លាស់ទៅចូលរួមក្លិប Real Madrid។ កីឡាករជម្រើសជាតិស៊ែប៊ីរូបនេះ បានចាកចេញពី Eintracht Frankfurt ទៅចូលរួមក្លិបអធិរាជស ក្នុងឆ្នាំ២០១៩ ប៉ុន្ដែគេហាក់មិនបានបង្ហាញសមត្ថភាពតាមការរំពឹងទុកនោះទេ។

បន្ទាប់ពីពិបាកស្ដារអាជីពរបស់ខ្លួន Jovic​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានសម្រេចចិត្តចាកចេញពី Real Madrid ទៅចូលរួមក្លិប Fiorentina អំឡុងទីផ្សារដោះដូររដូវក្ដៅ។

គេបានថ្លែងប្រាប់ ATV​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថា៖ “វាពិតជាអស្ចារ្យនៅ Real Madrid, ហើយខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបានក្លាយជាផ្នែកមួយនៃគម្រោងរបស់ក្លិបដ៏ធំមួយនៅអឺរ៉ុប ប៉ុន្ដែខ្ញុំគិតថា ខ្ញុំចូលរួម Real Madrid លឿនពេកនៅក្នុងអាជីពរបស់ខ្ញុំ”។

“តាំងពីដំបូង ខ្ញុំមិនមានសំណាងសោះ។ នៅពេលដែល កូវីដ១៩រាតត្បាត ពេលនោះខ្ញុំត្រូវបានបញ្ឈប់ដោយបញ្ហារបួស ប៉ុន្ដែសម្រាប់ខ្ញុំ វានៅតែជាបទពិសោធដ៏ល្អ”៕

ប្រភព៖ Marca