លឺល្ហៀងៗថា Klopp ចាប់អារម្មណ៍ទៅដឹកនាំក្រុមនៅ PL មួយនេះវិញ បើត្រូវដើរចេញពី​ Liverpool

អ្នក​ចាត់​ការ​ក្រុម​ហង្ស​ក្រហម​ Liverpool លោក​ Jurgen Klopp ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ អាច​នឹង​ត្រូវ​ចាក​ចេញ​ពី​ទឹក​ដី​ Anfield ហើយ​នឹង​ត្រូវ​ផ្ទេរ​ចូល​រួម​ជាមួយ​ក្លិប​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ Premier League ផ្សេង​មួយ​ទៀត​ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ។

Klopp

យ៉ាងណានេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Football Insider ដែលបានអះអាងថា គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ហាក់ដូចជាកំពុងចាប់ចិត្តជាមួយនឹងការទៅចូលរួមជាមួយក្រុម Newcastle ប្រសិនបើគាត់ត្រូវដើរចេញពី Liverpool នោះ ។

គួរឱ្យដឹងថា Klopp ទទួលបានភាពជោគជ័យខ្លាំងបំផុតមួយ នៅ Liverpool ដោយបានឈ្នះពានរង្វាន់ធំៗជាច្រើន ។ តែទោះជាយ៉ាងណាក៏ដោយ តំណែងរបស់គាត់ នៅទឹកដី Anfield នៅពេលនេះ ហាក់ដូចជាកំពុងមានភាពសង្ស័យ ដែលនាំឱ្យមានការរំពឹងទុកថាគាត់អាចត្រូវដើរចេញពីក្លិប ក្នុងពេលឆាប់ៗនេះ។

វាកំពុងមានភាពទាញជាច្រើន ដែលនាំឱ្យលោក ​ Klopp ត្រូវពិចារណាទៅចូលរួម Newcastle ដោយសារតែពេលនេះ ពួកគេឈរនៅលេខរៀងទី ៣ ក្នុងលីគ មាន ៣០ ពិន្ទុពី ១៤ ប្រកួត។ លើសពីនេះទៅទៀត សមត្ថភាពហិរញ្ញវត្ថុ ក៏អាចផ្តល់ជូនសំណើដ៏ទាក់ទាញ សម្រាប់គ្រូបង្វឹកណាមួយផងដែរ ។

លើសពីនេះទៅទៀត វា​នៅ​តែ​មិន​ប្រាកដ​ថា​អនាគត​របស់ Klopp នៅ Liverpool នឹង​មាន​អ្វី​កើតឡើងនោះ​ឡើយ ខណ:គាត់នៅតែមានកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ ២០២៦ តែវានៅតែត្រូវមើលថាតើគាត់អាចចាកចេញពីក្លឹបយក្ស Premier League នៅពេលណា?

ប្រភព: Sportskeeda