អតីត​ម្ចាស់​ជើង​ឯក World Cup ព្រ.មាន​អេស្ប៉ាញ៖ “អាល្លឺម៉ង់​មិន​មែន​ជា​កូស្តារីកា​ទេ”

នៅ​យប់​នេះ នឹង​មាន​ការ​ប្រកួត ៤ គូ​ផ្សេង​ទៀត នៅ​ឯ​ព្រឹត្តិការណ៍ FIFA World Cup 2022 ហើយ​ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS Sports ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​សង្កេត​ឃើញ​ថា មាន​មួយ​គូ កំពុង​ត្រូវ​បាន​បងប្អូន​យើង​លើក​មក​ជជែក​វែកញែក​ច្រើន គឺ​ជំនួប​អេស្ប៉ាញ ទល់​អាល្លឺម៉ង់ វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី ២៨ ​វិច្ឆិកា។

អាល្លឺម៉ង់

ងាក​ទៅ​អតីត​ជើង​ចាស់​លោក Lukas Podolski ធ្លាប់​ឈ្នះ​ជើង​ឯក​ជាមួយ​អាល្លឺម៉ង់ នៅ World Cup នា​សម័យ​កាល​ឆ្នាំ ២០១៤ បាន​លើក​ឡើង​ថា ជម្រើស​ជាតិ​ខ្លួន​រាត្រី​នេះ​មិន​អាច​មើល​ស្រាល​បាន​ទេ ព្រោះ​មិនមែន​ជា​កូស្តារីកា ងាយ​ឲ្យ​អេស្ប៉ាញ​ហូប​ស្រួលៗ​ឡើយ។

លោក Podolski បាន​លើក​ឡើង​ប្រាប់​សារព័ត៌មាន AS៖ “ខ្ញុំ​អត់​បាន​ទស្សនា​ប្រកួត​កូស្តារីកា​ថ្ងៃ​មុន​ទេ តែ​លទ្ធផល​អាច​បង្ហាញ​ឲ្យ​យើង​យល់​ច្បាស់​ពី​គុណភាព​ក្រុម​ពួក​គេ​ហើយ នេះ​អ្នក​មិន​អាច​លេង World Cup ហើយ​មក​របូត​ដល់ ៧ គ្រាប់​បែប​ហ្នឹង​ទេ តែ​អាល្លឺម៉ង់​គឺ​ផ្សេង​ត្រូវ​ដឹង មិនមែន​ជា​កូស្តារីកា​ឡើយ”។

Podolski
អេស្ប៉ាញ

លោក​បន្ត៖ “ជំនួប​យប់​នេះ គឺ​តែងតែ​តាន.តឹង តែ​វា​ក៏​នឹង​ខុស​ប្លែក​ពី​ពេល​មុន ខ្ញុំ​អត់​គិត​ថា ពួក​គេ​នឹង​លេង​របៀប​ចត​ឡាន​ក្រុង​ទេ វា​នឹង​ក្លាយ​ជា​ប្រកួត​សម្រុក​ទៅ​មក ខណៈ​ក្រុម​លោក Luis Enrique ក៏​នឹង​ចង់​យក​ឈ្នះ​ដូច​គ្នា”៕

ប្រភព៖ BeSoccer