ក្រុមដែល Real Madrid អាចជួប ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Club World Cup 

ក្រុម Real​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Madrid អាចនឹងជួបប្រកួតតតាំងជាមួយក្រុម Seattle Sounders មកពីលីគកំពូលអាមេរិក ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA Club World Cup នៅខែក្រោយ បន្ទាប់ពីបានធ្វើការចាប់ឆ្នោត កាលពីថ្ងៃសុក្រនៅប្រទេសម៉ារ៉ុក។

ក្រុម Seattle​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានកក់កៅអី Club World Cup បន្ទាប់ពីពួកគេបានគ្រងតំណែងជាជើងឯក CONCACAF Champions League ប៉ុន្ដែដើម្បីអាចជួបនឹងជើងឯកទ្វីបអឺរ៉ុប Real Madrid បាន ពួកគេត្រូវតែទទួលជ័យជម្នះលើក្រុមដែលឡើងមកវគ្គ៨ក្រុមចុងក្រោយជាមុនសិន។ Seattle នឹងលេងទល់នឹងក្រុមដែលឈ្នះរវាង AlAhly និង Auckland City

ដោយឡែកក្រុមដែលនឹងជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រម្ខាងទៀតគឺរវាងក្រុមប្រេស៊ីល Flamengo​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទល់នឹងអ្នកឈ្នះក្នុងជុំទី២ រវាងក្រុមម្ចាស់ផ្ទះ Wydad Casablanca និង ក្រុមអារ៉ាប៊ី សាអ៊ូឌីត AlHilal

FIFA​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Club World Cup ជាការប្រកួតដណ្ដើមពានរង្វាន់ប្រចាំឆ្នាំ រវាងក្រុមជើងឯកមកពីទ្វីបនីមួយៗ ដោយនឹងចាប់ផ្ដើមនាថ្ងៃទី១ ខែកុម្ភៈ នៅប្រទេសម៉ារ៉ុក។ Real Madrid ធ្លាប់ឈ្នះជើងឯកពាននេះ៤លើក ក្នុងឆ្នាំ ២០១៤,២០១៦, ២០១៧ និង ២០១៨៕

ប្រភព៖ Be Soccer