Newcastle សម្លឹង​ចង់​បាន​កីឡាករ​ឥត​ខ្វះ​បាន​របស់ Man Utd ម្នាក់ តែ​ប្រហែល​ត្រូវ​ចាំ​ដល់​រដូវ​ក្តៅ

ក្លឹប​សារិកា​ព្រៃ Newcastle United មិន​បាន​មើល​ទៅ​ឯ​ណា​ឆ្ងាយ ដោយ​បែរ​សម្លឹង​មក​គោលដៅ​ក្បែរ​គ្នា ជា​កីឡាករ​របស់​ក្លឹប Manchester United នៅ​តំណែង​បម្រើ តែ​ជា​ចំណែក​ឥត​ខ្វះ​បាន​របស់​ក្លឹប​ដឹកនាំ​ដោយ​លោក Erik ten Hag នៅ​រដូវ​កាល​នេះ។

Howe

នោះ​គឺ Scott McTominay ដែល​បង្ហាញ​ខ្លួន​ជាប់លាប់​សឹង​គ្រប់​ការ​ប្រកួត​ឲ្យ​ក្លឹប​បិសាច​ក្រហម ២៤ ប្រកួត សរុប​ ១ ១៤៦ នាទី ក៏​រក​បាន ២ គ្រាប់​និង Assist ១ លើក​ផង​ដែរ។ ប្រភព​ពី The Mirror ចុះ​ផ្សាយ​ថា ក្លឹប​ដឹកនាំ​ដោយ​លោក Eddie Howe បាន​មើល​ឃើញ​គុណភាព​របស់​កីឡាករ​សញ្ជាតិ​ស្កុតឡែន ហើយ​ចង់​នាំ​យក​គេ​មក​ចូលរួម​ឲ្យ​បាន​ឆាប់។

ទោះ​យ៉ាង​ណា Newcastle ក៏​ទំនង​នឹង​តម្រូវ​ឲ្យ​រង់ចាំ​ដល់​បញ្ចប់​រដូវ​កាល ឬ​រដូវ​ក្តៅ​ឯ​ណោះ ដ្បិត​អី​ក្លឹប​អាណាព្យាបាល​នឹង​មិន​រំពឹង​ដោះ.លែង​កីឡាករ​សំខាន់​នា​ពាក់​កណ្តាល​រដូវ​កាល​ឡើយ។ ទន្ទឹម​សុពលភាព​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ក៏​នាំ​ឲ្យ​ហាងឆេង​តម្លៃ​ខ្លួន McTominay អាច​ចូល​ល្បាក់ ៣០​ទៅ ៤០ លាន​ផោន វា​ជា​ទំហំ​ចំណេញ​លើ​គោក ដ្បិត​ជា​អតីត​យុវជន​ថ្នាល​ Promote ឡើង។

McTominay
McTominay

គួរ​ឲ្យ​ដឹង​ដែរ​ថា Newcastle កំពុង​ឈរ​ចំណាត់ថ្នាក់​ទី ៣ នៅ Premier League ដោយ​រំពឹង​ខ្ពស់​អាច​បាន​កៅអី Champions League រដូវ​កាល​ក្រោយ។ ចំណែក​ឯ​នៅ​ពាន EFL Cup ពួក​គេ​ក៏​ប្រហែល​អាច​នឹង​ជួប Man Utd នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ខាង​មុខ​ក៏​ថា​បាន៕

ប្រភព៖ The Mirror