កំណត់ត្រា​​ខ្នាត​យក្ស​ទាំង ៥ របស់ Ronaldo ដែល Messi អាច​នឹង​បំបែក​បាន​ឆាប់ៗ

នៅ​រយៈ​ពេល​ចុង​ក្រោយ​ដែល Cristiano Ronaldo បាន​ផ្ទេរ​ចេញ​ពី​ក្លឹប​នៅ​តំបន់​អឺរ៉ុប ហាក់​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ថា ពេលវេលា​ស្ថិត​នៅ​កម្រិត​កំពូល​របស់​កីឡាករ​ព័រទុយហ្គាល់ ទំនង​ចូល​មក​ដល់​ទី​បញ្ចប់ ហើយ​កំណត់ត្រា​សេសសល់​ដែល​បាន​ចារ ក៏​ប្រហែល​នឹង​មាន​អ្នក​ថ្មី​អាច​មក​បំបែក ឬ​អាច​នៅ​ត្រឹង​ក្នុង​រយៈ​កាល​ណា​មួយ។

Messi/Ronaldo

ក្នុង​អត្ថបទ​នេះ CamboTrends សូម​លើក​មក​បង្ហាញ​នូវ​កំណត់ត្រា​ដ៏​វិសេសវិសាល​ ៥ ដែល​មក​ទល់​បច្ចុប្បន្ន​នៅ​គ្រោង​ដោយ​ឈ្មោះ​កីឡាករ​ព័រទុយហ្គាល់ តែ​បន្ត​ពេល​ទៅ​មុខ​អាច​នឹង​ត្រូវ​បាន​បំបែក​ដោយ​គូ​ប្រជែង​កាន់​ឆ្នាំ Lionel Messi៖

៥) គ្រាប់​បាល់​ឲ្យ​ជម្រើស​ជាតិ​ច្រើន​បំផុត – សព្វថ្ងៃ Ronaldo មាន ១១៨ ស្រប​ពេល Messi មាន ៩៨ គ្រាប់

៤) ចំនួន Assist ច្រើន​បំផុត​នៅ Champions League – ខណៈ​ដែល Ronaldo កំពុង​មាន ៤២ មើល​ទៅ Messi មាន ៤០ Assist ហើយ

៣) គ្រាប់​បាល់​នៅ Champions League – ខណៈ​ដែល Ronaldo មាន ១៤១ ពេល​នេះ Messi មាន ១២៩ គ្រាប់​ហើយ

Messi/Ronaldo

២) គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ក្លឹប​អឺរ៉ុប – រាប់​តែ​គ្រាប់​បាល់​នៅ​ក្លឹប​ក្នុង​តំបន់​អឺរ៉ុប Ronaldo មាន ៧០១ គ្រាប់ ហើយ Messi មាន ៦៩៦ គឺ​ងាយ​នឹង​បំបែក​បាន​ណាស់

១) គ្រាប់​បាល់​ច្រើន​បំផុត​នៅ​លីគ​កំពូល​ទាំង ៥ – Ronaldo មាន ៤៩៥ គ្រាប់ ខណៈ Messi មាន ៤៨៨ គ្រាប់​ហើយ៕

ប្រភព៖ Sportskeeda