ជើងចាស់ Jimmy ប្រាប់ Chelsea គួរមើលរំលង Felix ហើយព្យាយាមនាំយកតារាឆ្នើម PL រូបនេះមកវិញ

ថ្មីៗ​នេះ​ ជើង​ចាស់​លោក​ Jimmy Floyd Hasselbaink បាន​ធ្វើ​ការ​ជំរុញ​ឱ្យ​ក្រុម​តោ​ខៀវ​ Chelsea ព្យាយាម​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ Premier League មួយ​រូប​ នៅ​រដូវក្តៅ​ខាង​មុខ​ ដោយ​គិត​ថា​ Joao Felix នឹង​មិន​មែន​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ពួក​គេ​នោះ​ឡើយ​ ។

Jimmy 

ជាក់ស្តែង Chelsea បានធ្វើការចុះហត្ថលេខាលើ Felix មកក្នុងលក្ខខណ្ឌខ្ចីជើង នៅក្នុងខែមករា ដោយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ មានឱកាសរកគ្រាប់បាល់លើកដំបូងរបស់ខ្លួន អំឡុងការប្រកួតស្មើទល់នឹងក្រុម​ West Ham កាលពីពេលថ្មីៗកន្លងទៅ ។

តែទោះជាយ៉ាងណាក៏ដោយ វីរបុរសក្រុមតោខៀវ លោក Jimmy បានបង្ហាញការជឿជាក់ថា ក្លិបចាស់របស់លោក គួរតែស្វែងរកជម្រើសខ្សែប្រយុទ្ធដែលមានបទពិសោធនៅ Premier League ស្រាប់ដូចជា Harry Kane ប្រសើជាងត្រូវចាយលុយដល់ ១២៤ លានផោន ដើម្បីទិញផ្តាច់យក Felix ពីក្រុម At Madrid មកនោះ ។

លើសពីនេះ ដោយបានថ្លែងប្រាប់ទៅកាន់សារព័ត៌មានមួយ លោក Jimmy បានិនយាយថា ៖ ” Chelsea ត្រូវការខ្សែប្រយុទ្ធកណ្តាលម្នាក់។ ហើយ Harry Kane ប្រហែលជាជម្រើសដ៏ល្អបំផុត។​ តែយ៉ាងណាគាត់ប្រហែលជាមិនចង់បាននោះឡើយ។ ដូច្នេះ Chelsea គួរតែព្យាយាមបញ្ចុះបញ្ចូលគាត់។ ជាមួយ Kane គាត់នឹងធានាជូនអ្នកនូវការគ្រាប់បាល់ជាច្រើនមិនខាន។ ហើយវានៅតែមានឱកាសថាការផ្ទេរនេះ អាចនឹងកើតមានឡើង

ប្រភព: Sportskeeda