កំពូលអ្នករកគ្រាប់បាល់ម្នាក់ ព្យាយាមចង់ចូលរួម Man Utd តែត្រូវបាន Klopp រារាំង

ខ្សែប្រយុទ្ធ Robert​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Lewandowski បានទម្លាយឱ្យដឹងថា គេធ្លាប់ត្រូវបានអតីតអ្នកចាត់ការ Manchester United លោក​ Sir Alex Ferguson បានទាក់ទងដើម្បីផ្ទេរទៅកាន់ទឹកដី Old Trafford ប៉ុន្ដែត្រូវបានលោក Jurgen Klopp រារាំង។

Lewandowski​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវបានចាត់ទុកថា ជាកំពូលអ្នករកគ្រាប់បាល់មួយរូប នៅក្នុងបាល់ទាត់បច្ចុប្បន្ន ប៉ុន្ដែគេបានខកខានឱកាសក្នុងការផ្លាស់ទៅចូលរួមក្លិបបិសាចក្រហម កាលជិតមួយទសវត្សរ៍កន្លងទៅ នៅក្នុងសម្ភាសន៍មួយរបស់សារព័ត៌មាន SportBild

ខ្សែប្រយុទ្ធប៉ូឡូញរូបនេះ បាននិយាយថា៖ យើងមានការប្រកួតមិត្តភាពសម្រាប់ Dortmund​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងការត្រៀមខ្លួន ខ្ញុំគិតថា ក្នុងប្រកួតទល់ Bochum។ ខ្ញុំរត្រូវបានប្ដូរចេញក្រោយចប់វគ្គទី១។ ខ្ញុំបានទៅមើលទូរសព្ទរបស់ខ្ញុំ ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ មានសារមួយដែលផ្អើមកចាប់ផ្ដើមដោយលេខ +44។ លោក Ferguson ព្យាយាមតេមកខ្ញុំ ហើយបន្ទាប់មកគាត់ផ្ញើសារ។ គាត់ចង់និយាយជាមួយខ្ញុំ

ខ្ញុំនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នៅឡើយ ខ្ញុំបានងូតទឹក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយបានតេទៅគាត់វិញ នៅកន្លែងស្ងាត់។ ខ្ញុំនិយាយអង់គ្លេសមិនបានល្អទេ ដូចពេលនេះអ៊ីចឹង។ គាត់មានតុងស្កុតឡែនបានយ៉ាងល្អ។ ខ្ញុំមានការយកចិត្តទុកដាក់ ដើម្បីអាចយល់អ្វីដែលគាត់ចង់និយាយ។ លោក Alex Ferguson ព្យាយាម និយាយយឺតៗ។ ពេលនៅខ្ញុំមានអាយុ២២ឆ្នាំ វាជាពេលវេលាដ៏ពិសេសមួយ

ខ្ញុំបាននិយាយជាមួយលោក Aki​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Watzke(នាយករបស់ Dortmund) និងលោក Jurgen Klopp នៅក្នុងជំរុំហ្វឹកហាត់។ ខ្ញុំចង់ទៅចូលរួម Man United។ ប៉ុន្ដែពួកគាត់និយាយថា «គ្មានផ្លូវទេ Robert។ យើងត្រូវការអ្នក។ អ្នកត្រូវតែនៅបន្ដ

ប្រភព៖ Goal