តើ Liverpool នឹង​អាច​ជួប​ក្លឹប​ណា​ខ្លះ នៅ​វគ្គ​ចែក​ពូល Europa League?

ជា​ការ​ពិត​ក្លឹប​ហង្ស​ក្រហម Liverpool នៅ​រដូវ​កាល ២០២២/២៣ នេះ បាន​សម្រេច​រួចរាល់​ហើយ​អំពី​កៅអី​ពាន​រង្វាន់​អឺរ៉ុប​ឆ្ពោះ​ទៅ​រដូវ​កាល​បន្ទាប់ គឺ​ទទួល​ត្រឹម​ Europa League តែ​ប៉ុណ្ណោះ ក្រោយ​តែ​ពី​ច្បាស់ការ​ឈរ​លេខ​រៀង​ទី ៥ ក្នុង​តារាង​ក្របខ័ណ្ឌ Premier League។

វា​ជា​លើក​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​លោក Jurgen Klopp ហើយ​ក៏​ជា​រសជាតិ​ថ្មី​សន្លាង សម្រាប់​អ្នក​គាំទ្រ​ហង្ស​ក្រហម ដ្បិត​អី​ពួក​គេ​មិន​ធ្លាប់​ស្គាល់​ជាតិ​ឈ្នះ​ពាន​លំដាប់​ទី​ពីរ​របស់ UEFA ទាល់​តែ​សោះ ចាប់តាំង​ការ​ប្តូរ​ឈ្មោះ​ក្រោយ​ឆ្នាំ ២០០៩។

ចុះ​បើ​សួរ​ថា​តើ​ Liverpool អាច​ប៉ះ​ក្លឹប​ណា​ខ្លះ នៅ​វគ្គ ៣២ ក្រុម​ឬ​វគ្គ​ចែក​ពូល Europa Leaguge រដូវ​កាល​ក្រោយ? យើង​ធ្វើ​ការ​បង្ហាញ​ជា​មុន​នៅ Pot ទាំង ៤ សិន៖

Pot 1 មាន​ដូច​ជា​ក្លឹប Juventus, AS Roma, Ajax, Villarreal, Leverkusen, Sporting និង​មួយ​ក្នុង​ចំណោម West Ham ឬ Fiorentina
Pot 2 មាន PSV, Olympiakos, Real Betis, Marseille, Monaco, Ferencvaros, Qarabag និង Solvan Bratislava ក៏​ដូច​ជា​ក្លឹប​មួយ​ចំនួន​ផ្សេង​ទៀត
Pot 3 និង Pot 4 យើង​មិន​ទាន់​អាច​សន្មត់​បាន​ទេ​ត្រឹម​ដំណាក់​កាល​នេះ

ជា​លទ្ធផល ក្លឹប​ដែល Liverpool អាច​ជួប Qarabag, Ludogrets Razgrad និង Maccabi Haifa ជា​ដើម នេះ​ត្រឹម​ជា​ឧទាហរណ៍​ផ្គូផ្គង​ខ្លី​មួយ​ប៉ុណ្ណោះ។ ក៏​មាន​ន័យ​ថា ក្លឹប​ម្ចាស់ដី Anfield នឹង​ត្រូវ​តតាំង​ក្លឹប​គីឡូ​បង្គួរ​ដែរ​ទេ នៅ​ពាន UEL នា​វគ្គ​ដំបូង៕

ប្រភព៖ SportBible