Real Madrid ត្រៀមអ្នកជំនួសជាស្រេច ប្រសិនបើ Asensio ចាកចេញពីក្លិប

ក្លិប Real Madrid ត្រូវបង្ខំចិត្តក្នុងការរុះរើជម្រើសតំបន់ប្រយុទ្ធរបស់ពួកគេនៅរដូវក្ដៅនេះ ខណៈ Marco Asensio កាន់តែខិតកៀកក្នុងការចាកចេញ។

កីឡាករវ័យ២៧ឆ្នាំរូបនេះ មានបំណងចង់លេងនៅក្នុងជម្រើសសំខាន់ក្នុងក្រុមដែលគេចូលរួម នារដូវកាលក្រោយ ដោយមានក្លិបជាច្រើននៅបរទេសដែលចង់បានរូបគេ។

ទោះយ៉ាងណាក្ដី បើកីឡាករអេស្ប៉ាញរូបនេះ ចាកចេញពីក្លិបនោះ Real Madrid នឹងរកអ្នកដែលត្រូវជំនួសកន្លែងរបស់គេ។ យោងតាមប្រភពពី Relevo និង AS បានឱ្យដឹងថា Brahim Diaz ដែលនឹងត្រលប់ពីការបញ្ចប់កិច្ចសន្យាខ្ចីជើងពីក្លិប AC Milan​នឹងជំនួសកន្លែងរបស់ Asensio នារដូវកាលបន្ទាប់។

Brahim Diaz

អ្វីដែលនៅជាមន្ទិលនោះគឺ Brahim មានបំណងចង់បន្ដនៅអ៊ីតាលី នេះបើយោងតាមប្រភពពី SkySports ហើយ AC Milan ចង់ទិញផ្ដាច់រូបគេពីក្លិបអធិរាជស៕

ប្រភព៖ Football Espana