Ferran Torres៖​ “ខ្ញុំពិតជារីករាយនៅ Barcelona ហើយមានគម្រោងបន្ដជាមួយក្លិប”

ខ្សែប្រយុទ្ធ Ferran Torres បានបញ្ជាក់ថា គេមានការតាំងចិត្តក្នុងការបន្ដរួមរស់នៅក្លិប Barcelona បើទោះបីជាមានការភ្ជាប់ទៅនឹងក្លិបអង់គ្លេស Aston Villa ក៏ដោយ។

អតីតកីឡាកររបស់ Manchester City រូបនេះ មានការភ្ជាប់ទៅនឹងការខ្ចីជើងទៅកាន់ទឹកដី Villa Park ក្នុងជម្រើសទិញផ្ដាច់២៥លានអឺរ៉ូ ដោយលោក Unai Emery មានបំណងចង់ពង្រឹងក្រុមឱ្យប្រសើរឡើង ត្រៀមសម្រាប់រដូវកាលថ្មី។

ទោះយ៉ាងណាក្ដី Torres បានចេញមុខនិយាយអំពីអនាគតរបស់ខ្លួន។ គេបាននិយាយថា៖ “ខ្ញុំរង់ចាំយ៉ាងអន្ទះសារ ក្នុងការបន្ដលេងនៅ Barcelona។ ខ្ញុំពិតជារីករាយនៅ Barca ហើយគម្រោងរបស់ខ្ញុំគឺបន្ដនៅក្លិបនេះ”។

“ការទទួលយកសំណើមែនទេ? ទូរសព្ទរបស់ខ្ញុំត្រូវបានដាក់ Airplane Mode ហើយខ្ញុំមិនអាចទទួលសារនានាបានទេ។ នាថ្ងៃទី១០ ខែកក្កដា ខ្ញុំនឹងបើកវាវិញ”៕

ប្រភព៖ talkSPORT