Messi អាចមានឱកាសជួបជុំអតីតមិត្តរួមក្រុម Barca ម្នាក់ទៀតនៅខែមករានេះ

អតីតតារាឆ្នើមរបស់ Barcelona, Lionel Messi អាចនឹងជួបជុំជាមួយ Philippe Coutinho ជាថ្មីនៅក្លឹប Inter Miami នេះបើយោងតាមប្រភពពីសារព័ត៌មានជាច្រើន។

ខ្សែបម្រើវ័យ៣១ឆ្នាំ បច្ចុប្បន្នកំពុងលេងនៅក្លឹបកាតារ Al-Duhail ក្រោមកិច្ចសន្យាខ្ចីជើងពី Aston Villa ប៉ុន្ដែគេនៅតែពុំអាចស្រោចស្រង់សមត្ថភាពរបស់ខ្លួនបានវិញនោះទេ។

Coutinho ទទួលបានឱកាសបង្ហាញខ្លួននៅក្នុងលីគតែ៦លើកប៉ុណ្ណោះ សម្រាប់ក្លឹបដែលមានមូលដ្ឋានក្នុងទីក្រុងដូហា។

យោងតាមប្រភពពីសារព័ត៌មានអេស្ប៉ាញ AS បានឱ្យដឹងថា ការទទួលបានឱកាសតិចតួចក្នុងការចូលលេងក្នុងក្រុម Al-Duhail អាចនឹងធ្វើឱ្យខ្សែបម្រើប្រេស៊ីល សម្រេចចិត្តផ្លាស់ទៅក្លឹប Inter Miami នាខែមករានេះ។

ក្រៅពី Miami, Coutinho ក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹបនៅអាមេរិកមួយផ្សេងទៀតផងដែរ គឺ LA Galaxy ប៉ុន្ដែក្លឹបទាំងពីរពុំទាន់ទាក់ទង Aston Villa នៅឡើយទេ៕

ប្រភព៖ talkSPORT